តារាចម្រៀង និងសម្តែង Selena Gomez មកទល់នឹងពេលនេះមានអ្នក Followers នៅលើ Instagram រហូតដល់ទៅ ១០៥ លាននាក់ ហើយក៏ត្រូវបានក្រុមហ៊ុនហ្វេសិនមួយនៅក្រុងញ៉ូវយ៉ក បានធ្វើការកុងត្រាផ្សព្វផ្សាយ ជាមួយនឹងតម្លៃយ៉ាងខ្ពស់បំផុត។
ក្រុមហ៊ុន Coach, Inc ជាក្រុមហ៊ុនផ្នែកផលិតសម្ភារៈបុរសនារី រួមមានការបូបផ្សាយ កាបូយយួរដៃ គ្រឿងអលង្ការ និងរបស់របរជាច្រើនទៀត។
ដំបូងឡើយ Selena Gomez ដែលមានវ័យ២៤ ឆ្នាំរូបនេះ បានធ្វើទូតសុឆន្ទះ របស់អង្គការ UNICEF ហើយបច្ចុប្បន្នក៏ទទួលបាន ក្រុមហ៊ុនយីហោ ល្បីល្បាញ ៧៥ឆ្នាំ ខាងលើ យកនាងធ្វើទូតសុឆន្ទះដូចគ្នា។
លោក Victor Luis ប្រធានប្រតិបត្តិ ក្រុមហ៊ុន Coach, Inc បាននិយាយថា ក្រុមហ៊ុនបានជ្រើសរើស Gomez ជាទូតសុឆន្ទះ ព្រោះតែនាងមានភាពល្បីខ្ទរខ្ទារ ហើយជាតារាចម្រៀងដ៏មានប្រជាប្រិយភាពរបស់អាម៉េរិក។ តម្លៃរបស់នាង យើងបានរកឃើញ តាមរយៈការឆ្លុះបញ្ចាំង យ៉ាងទូលំទូលាយ និងជាសកល ដែលមានអ្នកចុច Follows នាងច្រើនបំផុត។
Luis បានអះអាងថា សម្រាប់ក្រុមហ៊ុនបានចំណាយជូន Gomez ចំនួន ១០លានដុល្លារអាម៉េរិក ក្នុងការឈរឈ្មោះ ជា Brand របស់ក្រុមហ៊ុន។
គេនៅចាំបានថា សម្រាប់រូបថតផ្សព្វផ្សាយ Coca-Cola ដែល តារាចម្រៀងអាម៉េរិកបានផុស នៅលើ Instagram របស់នាង មានអ្នកចុច Like រហូតដល់ទៅ ៦ លានអ្នក ដែលមានប្រជាប្រិយភាពបំផុត៕
ប្រភព៖marketwatch
មតិយោបល់