ព័ត៌មានសិល្បៈ និងកម្សាន្ត

«យើងខ្មែរតែមួយ» របស់ប៉ានីកូ បុកត្រូវអារម្មណ៍កូនខ្មែរ!

គ្រាន់តែបទ «យើងខ្មែរតែមួយ» ត្រូវបានចេញបង្ហោះភ្លាម ត្រូវគេកត់សម្គាល់ថាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសជាមួយខ្លឹមសារយ៉ាងរយលានអត្ថន័យដែលមិនខុសពីដាស់សតិកូនខ្មែរឲ្យស្គាល់ពីកម្លាំងសាមគ្គី និងចេះស្រឡាញ់ភាពថ្លៃថ្នូរ ដើម្បីជាមុខមាត់របស់ប្រទេសជាតិ។

ចម្រៀងមួយបទនេះ មិនត្រឹមតែមានខ្លឹមសារចាក់ដោតអារម្មណ៍កូនខ្មែរនៅទូទាំងប្រទេសប៉ុណ្ណោះទេ តែក៏ជាមានខ្លឹមសារសាច់រឿងក្នុង MV បង្កប់ដោយអត្ថន័យ។

ចម្រៀងមួយបទនេះ គឺជាស្នាដៃទំនុកច្រៀងរបស់លោក ណុប សម្បត្តិ ឪពុកបង្កើតរបស់លោកនីកូ និងលោកណុប ប៉ាយ៉ារិទ្ធិ ហើយក៏ជាទឹកដមសំឡេងរបស់តារាចម្រៀងជាច្រើនរួមគ្នាផងដែរ ដែលក្នុងនោះរួមមាន លោកនីកូ លោក ខាន់ ជែមស៍ លោក នៅ ស៊ីនឿន លោកណូលី លោកថានុន កញ្ញាសុន ស្រីពេជ្រ កញ្ញា ចម្រើន សុភក្រ័ កញ្ញា សុវត្ថឌីធិរីកា កញ្ញា ស្រីណុន និងកញ្ញាហង្ស សុជាតា។

តោះទស្សនាវិដេអូនេះទាំងអស់គ្នា តើមានខ្លឹមសារដុតត្រូវអារម្មណ៍កូនខ្មែរយ៉ាងណា៖

//www.youtube.com/watch?v=SUmQRQEn_14

មតិយោបល់