ព័ត៌មានជាតិ

ខឹងប្រពន្ធជំពាក់លុយគេ បែរជាលោតទឹកសម្លាប់ខ្លួន

ព្រៃវែង : នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧វេលាម៉ោង១និង១០នាទីរំលងអាធ្រាត លោតពីលើស្ពានបណ្តាលឲ្យរលតស្បែកមុខខាងឆ្វេងទីលភូមិស្ទឺងស្លូតឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ព្រិច រតនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិក្រាំងតាយ៉ងឃុំក្រាំងតាយ៉ង ស្រុកពាមរក៍ ខេត្តព្រៃវែងបានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ1CN-0630 ម្នាក់ឯង ពីភ្នំពេញមកដល់ចំណុចគល់ស្ពានខាងកើតក៏បានលោតពីលើស្ពានទៅទល់និងគល់ស្ពានបណ្តាលឲ្យដាច់រយ៉ាស់ស្បែកមុខខាងឆ្វេង។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុមកពីខឹងប្រពន្ធជំពាក់លុយគេ។

បច្ចុប្បន្នជនរងគ្រោះកំពង់ដេកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿងចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍បណ្តោះអាសន្ន៕

មតិយោបល់