នៅវេលាយប់ថ្ងៃទី២៧ សីហា នេះបងប្រុសរបស់ពិធីការិនីអ្នកនាងខៀវ សានសាណា គឺលោកខៀវ ខៀវ កូនែល បានបាញ់សម្លាញ់ខ្លួនយ៉ាងអណោធអធម បន្ទាប់ពីខឹងប្រច័ណ្ឌភរិយាហើយបាញ់សម្លាប់ភរិយានៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតមានឡើងនៅវេលាយប់ថ្ងៃទី២៧ សីហា នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានការផ្សាយបន្តផ្ទាល់យ៉ាងគគ្រឹកគគ្រេងពីសំណាក់បណ្ដាញសារព័ត៌មានក្នុងស្រុកនោះផង។ មកទល់ម៉ោងនេះ នៅមិនទាន់មានការទម្លាយថាហេតុផលដែលនាំអោយលោកខៀវ កូនែល កូនប្រុសលោកខៀវ កូឡា និងជាបងប្រុសបង្កើតរបស់អ្នកនាងខៀវ សានសាណា ឈានទៅបាញ់សម្លាប់ប្រពន្ធ ហើយសម្លាប់ខ្លួនឯងនោះ តើបណ្ដាលមកពីប្រច័ណ្ឌ ឬមានជម្លោះរឿងអ្វីអោយពិតប្រាកដនោះទេ ក្នុងពេលដែលោកក្រោយពីបាញ់សម្លាប់ភរិយា ក៏សម្រេចចិត្តបាញ់សម្លាប់ខ្លួន ដោយលោកត្រូវស្លាប់នៅនឹងកន្លែង ចំណែកភរិយាត្រូវបានស្លាប់នៅពេលដឹកទៅសង្គ្រោះបន្ទាន់។
អ្នកនាងខៀវ សានសាណា មិនអាចសុំការបញ្ជាក់បានទេ ដោយសារតែទូរស័ព្ទរបស់អ្នកនាងខលចូលច្រើនលើកតែមិនមានការឆ្លើយតប។ យ៉ាងណាក៏ដោយមន្ត្រីប៉ូលីសបានអះអាងថាអ្នកបាញ់សម្លាប់ប្រពន្ធ និងសម្លាប់ខ្លួននោះ គឺពិតជាកូនប្រុសរបស់លោកខៀវ កូឡា ដែលត្រូវជាបងប្រុសបង្កើតរបស់ពិធីការិនីអ្នកនាងខៀវ សានសាណា ប្រាកដមែន។ តាមការអោយដឹងមុនមានការបាញ់ប្រហារ គឺអ្នកទាំងពីមានជម្លោះគ្នាខ្លាំង។ យ៉ាងណាក៏ដោយរឿងរ៉ាវពិតនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕
មតិយោបល់