ព័ត៌មានបច្ចេកវិទ្យា

តោះ!មកមើលការវិភាគឡូហ្គូ Apple ថ្មី សម្រាប់ព្រឹត្តិការណ៍ ១២ កញ្ញា ប្រាប់ពីតម្រុយអ្វីខ្លះ?

ដូចឆ្នាំសព្វមួយដងអីចឹងដែរ Apple តែងរចនាឡូហ្គូរូបផ្លែប៉ោមថ្មីសម្រាប់ព្រឹត្តិការណ៍ប្រកាសចេញសមិទ្ធិផល iPhone ស៊េរីថ្មីរបស់ខ្លួន។ ឆ្នាំ ២០១៧ នេះក៏ដូច្នេះដែរ ប៉ុន្តែវាហាក់បីដូចជាបង្កប់នូវរូបភាពអរូបីយច្រើនជាងមុន។ ហេតុដូច្នេះ ក្រុមអ្នកវិភាគបានយល់ឃើញខុសៗគ្នា ដោយជារួម គេមើលឃើញតម្រុយ ៥ ចំណុច ដែលរំពឹងថា ក្រុមហ៊ុនគ្រោងនឹងប្រកាសនៅឯសាល Steve Jobs ក្នុងទីស្នាក់ការថ្មី Apple Park ថ្ងៃទី ១២ កញ្ញា ខាងមុខ៖

១- បច្ចេកវិទ្យាសាកថ្មឥតខ្សែ និង AR


២- Cook 2020
លោក Tim Cook បានប្រើប្រាស់តួនាទីខ្លួនជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ល្បីល្បាញម្តងហើយម្តងទៀត ដើម្បីបង្កើនការយល់ដឹងពីបញ្ហានយោបាយ និងសិទ្ធិមនុស្ស ដែលធ្វើឱ្យពលរដ្ឋអាមេរិកមួយចំនួនគិតថា លោកប្រហែលជានឹងឡើងប្រជែងដើម្បីតំណែងខ្ពស់បំផុតនៅក្នុងប្រទេសនាថ្ងៃណាមួយជាមិនខាន។ ការគិតបែបនេះដែរ គឺគាប់ជួនពណ៌ឡូហ្គូ Apple ថ្មី រំលេច ៣ ពណ៌: ក្រហម ស និងខៀវ ដូចពណ៌ទង់ជាតិអាមេរិក។ ថាមិនត្រូវនៅឆ្នាំ ២០២០ លោកអាចនឹងឡើងប្រកួតប្រជែងជាមួយលោក Donald Trump ក៏អាចថាបាន។

៣- iPhone មានជម្រើសពណ៌ថ្មី
iPhone ស៊េរីឆ្នាំ ២០១៧ នេះ ពិតជានឹងមានពណ៌ថ្មីដូចជា ពណ៌ខៀវ ដែលកាលពីឆ្នាំមុន ល្បីថា iPhone 7 នឹងចេញមកជាមួយពណ៌មួយនេះ។ ដោយឡែក ពណ៌ថ្មីមួយទៀតដែលគេរំពឹងថានឹងចេញផងដែរនោះគឺពណ៌មាសលាយក្រហម (ទឹកក្រូច) ឬហៅថា Copper gold ដែលមានរំលេចក្នុងឡូហ្គូ Apple ជាតម្រុយ។

៤- បង្កើនសមត្ថភាពមុខងារ Portrait Mode

ពណ៌នៅក្នុងរូបផ្លែប៉ោម មានសភាពព្រាលខ្លាំង ដែលនេះអាចជាតម្រុយមួយបង្ហាញថាមុខងារ Portait Mode ក្នុងកាមេរ៉ាទូរសព្ទ iPhone ស៊េរីថ្មី នឹងមានសមត្ថភាពថតរូបព្រាលខាងក្រោយកាន់តែល្អប្រសើរ។

៥- អេក្រង់ OLED
របាយការណ៍ជាច្រើនបានលើកឡើងថា Apple នឹងបំពាក់អេក្រង់ OLED ឱ្យ iPhone 8 របស់ខ្លួន ហើយពណ៌ឡូហ្គូ Apple ថ្មីគឺជាតឹកតាងបញ្ជាក់កាន់តែច្បាស់បន្ថែមទៀត។

ប្រភពព័ត៌មាន: cultofmac

មតិយោបល់