កាលពីយប់ថ្ងៃទី៤ កញ្ញា តារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះគួរសមនៅក្នុងសង្គមសិល្បៈ គឺអ្នកនាងទេព បុទុមបូផល បានសម្រេចចាកចេញទៅរស់នៅជាអចិន្ត្រៃយ៍នៅឯប្រទេសបារាំងជាមួយស្វាមីជាផ្លូវការហើយ បន្ទាប់ពីអ្នកនាង និងលោក អៀង ធី ជាអណិកជនរស់នៅក្នុងប៉ារីសប្រមាណជា១៥ឆ្នាំ។ អ្នកនាងត្រូវគេឃើញអួលដើមករ និងស្រក់ទឹកភ្នែកភ្លាមៗនៅពេលនិយាយដល់នាយវីតាមីនសេ និងអ្នកនាងប៉េងបោង។
អ្នកនាងនិយាយថា ចាប់តាំងពីថ្ងៃចាកចេញពីកម្ពុជានេះតទៅ អ្នកនាងនឹងបោះបង់សិល្បៈជារៀងរហូតហើយ ដោយអ្នកនាងក៏មិនប្រាកដថារហូតដល់ពេលណានឹងអាចមានឱកាសត្រឡប់មករស់នៅជួបជុំគ្រួសាររបស់អ្នកនាងនៅកម្ពុជានោះផងដែរ។
អ្នកនាងថាការចាកចេញពីកម្ពុជាលើកនេះ គឺចេញទៅរស់នៅជាមួយស្វាមីនៅទីក្រុងប៉ារីស ដោយអ្នកនាងទៅរស់នៅធ្វើជាពលរដ្ឋពេញសិទ្ធិរបស់ប្រទេសបារាំងតែម្ដង ដោយប្រទេសកម្ពុជានឹងគ្រាន់តែអាចមកលេងយូរឆ្នាំម្ដងប៉ុណ្ណោះ ប៉ុន្តែបើអោយមករស់នៅជាថ្មីដូចមុនគឺមិនដឹងឆ្នាំណា លើកលែងតែពេលកូនពៅរបស់អ្នកនាងធំពេញវ័យហើយមានប្រពន្ធមានកូន ចេះធ្វើម្ចាស់ការខ្លួនឯង។ ដំណើរចាកចេញលើកនេះ អ្នកនាងថាគឺដើម្បីយកកូនទៅសិក្សា និងទៅមើលថែស្វាមីដែលទើបវះកាត់បេះដូង ហើយវេជ្ជបណ្ឌិត្យតម្រូវអោយលោកត្រូវនៅរស់នៅប្រទេសបារាំងជាប់លាប់ ដែលតម្រូវអោយអ្នកនាងត្រូវតែទៅរស់នៅជាមួយ។
អ៉ីចឹងហើយទើបអ្នកនាងចង់ទឹកភ្នែករលីងរលោងនៅពេលសួរដល់ថាតើអ្នកនាងអ្នកនាងស្រណោះស្រុកកំណើត និងសិល្បៈឬទេ?
អ្នកនាងកាន់តែមានសភាពអួលដើមករ និងស្រក់ទឹកភ្នែកថែមទៀត នៅពេលសួរថាមានការផ្ដាំផ្ញើ និងផ្ញើក្ដីរលឹកដល់អ្នកសិល្បៈណាខ្លះមុនពេលចាកចេញ។ អ្នកនាងនិយាយថាមានមនុស្ស២នាក់នៅក្នុងវិស័យសិល្បៈ ដែលអ្នកនាងចង់និយាយពាក្យថាអគុណអស់មួយជីវិតនគឺលោកនាយវីតាមីនសេ និងអ្នកនាងប៉េងប៉ោង ដោយសារតែអ្នកទាំងពីរគឺជាតារារៀមច្បងដែលតែងផ្ដល់ដំបូន្មានល្អៗធ្វើអោយអ្នកនាងបានទទួលជោគជ័យក្នុងសិល្បៈ។
អ្នកនាងថាអ្នកទាំងពីរមានគុណច្រើនណាស់សម្រាប់អាជីពសិល្បៈកន្លងមករបស់ខ្លួនដោយបានជួយរុញអោយអ្នកនាងបានក្លាយជាតារាកំប្លែងទាំំងអ្នកនាងមិនធ្លាប់នឹកស្រម៉ៃផង។ យ៉ាងណាមិញ អ្នកនាងថាតារាកំប្លែងរួមក្រុមផ្សេងទៀតដូចជានាយតឹង នាយឆ្អឹង និងលោកចាបចៀនជាដើម ក៏បានជួយជ្រោមជ្រែងដល់អ្នកនាងផងដែរ ដោយគ្រាន់តែទម្ងន់ដែលបានបណ្ដុះបណ្ដាលអ្នកនាងគឺតិចជាងនាយវីតាមីនសេ និងអ្នកនាងប៉េងប៉ោង។
អ្នកនាងថាក្រោយពេលចាកចេញពីកម្ពុជាមនុស្សសំខាន់ទាំងពីរនៅក្នុងវិស័យសិល្បៈ ធ្វើអោយអ្នកចងចាំជាងគេ ដោយអ្នកនាងចង់ផ្ញើពាក្យថាស្រឡាញ់ និងបំភ្លេចអំពើល្អរបស់អ្នកទាំងពីរនោះទេ បើទោះជាអ្នកនាងបានក្លាយជាអ្នកមានស្ដុកស្ដម្ភនៅលើទឹកដីបារាំងក៏ដោយ។ អ្នកនាងបានរំលឹកប្រវត្តិកម្សត់ជាច្រើន ដែលលោកនាយវីតាមីនសេ និងអ្នកនាងប៉េងប៉ោង បានផ្ដល់អោយខ្លួន ដោយអ្នកនាងបញ្ជាក់ថាបើគ្មានអ្នកទាំងពីរប្រហែលជាអ្នកនាងមិនបានក្លាយជាតារាកំប្លែងដ៏ជោគជ័យម្នាក់ និងមិនអាចមានវាសនាបានជួបស្វាមីជាអាណិកជនបារាំងនាពេលនេះទេ។ អ្នកនាងបង្ហូរទឹកភ្នែកនៅពេលរំលឹកដល់គុណស្រ័យរបស់អ្នកទាំងពីរ ខណៈដែលការលើកឡើងរបស់អ្នកនាងគឺគ្រាន់តែអ្នកបានឮក៏រំភើបជំនួសនាយវីតាមីនសេ និងអ្នកនាងប៉េងប៉ោង។
ខាងក្រោមនេះជាបទសម្ភាសន៍របស់អ្នកនាង និងស្វាមី មុនការចាកចេញពីកម្ពុជា ដើម្បីទៅរស់នៅកាន់ឆ្នាំនៅក្នុងប្រទេសបារាំង៖
https://youtu.be/Wzqse81fm_I
មតិយោបល់