មកទល់ពេលនេះ អ្នកនាងខៀវ សានសាណានៅតែបន្តប្រើប្រាស់អាកខោនផ្ទាល់ខ្លួនបង្ហោះពីបងប្រុសជាប្រចាំ ដោយសូម្បីតែសកម្មភាពរបស់បងប្រុសនាងធ្លាប់ធ្វើអ្វីខ្លះ មានចំណូលចិត្តអ្វីខ្លះ និងសូម្បីតែចូលចិត្តប្រើប្រាស់ស្បែកជើងម៉ាកអ្វី ក៏នាងបង្ហោះអោយដឹងជាសាធារណៈនោះដែរ។ ស្របគ្នាដែលនាង និងឪពុកនៅតែអះអាងថាហេតុផលប្រច័ណ្ឌប្រពន្ធហើយលើកកាំភ្លើងបាញ់សម្លាប់ប្រពន្ធមិនមែនជាមូលហេតុនៃហេតុនោះផង ទើបកាន់តែធ្វើអោយម្នាក់មានការចាប់អារម្មណ៍ខ្លាំងឡើង ក្នុងពេលដែលសមត្ថកិច្ចក៏បិទជិតឈឹងពីមូលហេតុពិតក្រោយការស៊ើបអង្កេតរបស់ខ្លួន។
អ្នកនាង ខៀវ សានសាណា នៅតែមិនព្រមទម្លាយពីការពិតណាមួយជុំវិញមូលហេតុដែលនាំអោយបងប្រុសអ្នកនាងធ្វើរឿងដែលមិនគួរអោយជឿនោះឡើយនៅឡើយទេ ក្នុងពេលដែលនាងនៅតែរក្សាជំហរថាភ្លើងប្រច័ណ្ឌគឺការទម្លាក់កំហុសដល់បងប្រុសរបស់នាង ដែលនឹងធ្វើអោយបងប្រុសរបស់នាងមិនស្ងប់ក្រោយពេលចែកឋាន ដោយអ្នកនាងស្នើអោយមានរង់ចាំស្ដាប់ពីការស៊ើបអង្កេតទៅវិញ។
ការលើកឡើងរបស់អ្នកនាងត្រូវគេមើលឃើញថាបង្កប់នូវអាថ៌កំបាំងនៅពីក្រោយ ដែលហាក់ដូចជាកំហុសដែលកើតមានឡើងគឺមិនមែនដោយសារលោកខៀវ កូណែល ប្រច័ណ្ឌដូចការប៉ាន់ស្មាន ប៉ុន្តែអ្វីៗគ្រប់យ៉ាងគឺជាកំហុសរបស់អ្នកនាងយ៉េង លក្ខិណា ដែលធ្វើអោយបងប្រុសរបស់ត្រូវតែកាត់ក្ដីដោយការបញ្ចប់ជីវិត។
ស្របគ្នាដែលប្ដីប្រពន្ធទាំងពីរត្រូវគេដឹងថាធ្វើបុណ្យចែករោងបុណ្យគ្នាផង ទើបរឹតតែមានការលើកឡើងមកទល់ពេលនេះថា ការស្លាប់របស់ប្ដីប្រពន្ធទាំងពីរបើរឿងប្រច័ណ្ឌមិនត្រូវបានគ្រួសារខាងប្រុសទទួលស្គាល់ គឺមានន័យថាបញ្ហាដែលបានកើតឡើងគឺពិតជាមានការដឹងឮពីសំណាក់គ្រួសារទាំងសងខាងរួចមកហើយ ទើបគ្រាន់តែលោក ខៀវ កូណែល សម្លាប់ប្រពន្ធ ហើយសម្លាប់ខ្លួនឯងភ្លាម ក៏យកសពចេញមិនអោយធ្វើបុណ្យជុំគ្នា ដែលធ្វើអោយមានការប៉ាន់ស្មានថារឿងរ៉ាវដែលបានកើតឡើងពិតជាមិនមែនជារឿងប្រច័ណ្ឌទេ ប៉ុន្តែអាចជាជម្លោះរ៉ាំរ៉ៃក្នុងរឿងធ្ងន់ធ្ងរមួយផ្សេង ដែលគ្រួសារម្ខាងៗសុទ្ធតែដឹងរួចទៅហើយ ជាពិសេសគឺគ្រួសារខាងប្រុស។ មានការលើកឡើងថាបើប្ដីប្រពន្ធទាំងពីរមិនមានបញ្ហាធ្ងន់ធ្ងរជាមួយគ្នា ហើយគ្រួសារទាំងសងខាងមិនបានដឹងស៊ីជម្រៅ គឺសពរបស់លោកខៀវ កូណែល និងភរិយា ពិតជាត្រូវធ្វើបុណ្យរួមគ្នា ដើម្បីជាការសុំទោសដល់វិញ្ញាណរបស់អ្នកនាងយ៉េង លក្ខិណា ដែលត្រូវបានលោកខៀវ កូណែល បាញ់មួយគ្រប់បណ្ដាលអោយស្លាប់។
ប្រភពក្រៅផ្លូវការបានអះអាងថា ក្រោយការស្លាប់របស់លោកខៀវ កូណែល គ្រួសារខាងប្រុសអះអាងថាអ្វីដែលលោកបានធ្វើដោយសារតែលោកទ្រាំលែងបាន ទើបធ្វើអោយគេម្នាក់ៗនឹកឃើញភ្លាមៗថាហេតុផលដែលទ្រាំមិនបាននោះ មិនមែនជាភ្លើងប្រច័ណ្ឌដូចអ្វីដែលខៀវ សានសាណា ធ្លាប់ច្រានចោល និងជាមូលហេតុដែលធ្វើអោយគ្រួសារខាងប្រុសមិនព្រមអោយសពទាំងពីរធ្វើបុណ្យរួមគ្នា។
យ៉ាងណាមិញមហាជនភាគច្រើនបានព្យាយាមបំភ្លេចនូវរាល់ចម្ងល់ដែលធ្លាប់ផ្ទុះឡើងនោះហើយ គឺទើបតែ អ្នកនាងខៀវ សានសាណា បន្តបង្ហោះពីសកម្មភាពអតីតកាលរបស់បងប្រុសជារូបថតសន្លឹកស្ទើរគ្រប់សកម្មភាពនាពេលចុងក្រោយអមដោយសំណេរស្ដាយស្រណោះរាប់មិនអស់ប៉ុណ្ណោះ ទើបធ្វើអោយគេនឹកឃើញជាថ្មី ហើយផ្ទុះចម្ងល់ម្ដងទៀតថា បើលោក ខៀវ កូណែល មិនប្រច័ណ្ឌប្រពន្ធខុសរឿងទើបសម្លាប់ប្រពន្ធដូចការប៉ាន់ស្មាន តើអ្វីដែលបញ្ហាពិត? ឬក៏ភរិយារបស់លោកបានសាងកំហុសធ្ងន់ធ្ងររហូតធ្វើលោកមិនអត់អោនអោយ? ប្រភពក្រៅផ្លូវការ បានអះអាងថាការលើកឡើងថាលោកខៀវ កូណែល ប្រច័ណ្ឌប្រពន្ធទើបបាញ់សម្លាប់អ្នកស្រីយ៉េង លក្ខិណា គឺជាការទម្លាក់កំហុសយ៉ាងអយុត្តិធម៌ចំពោះលោកខៀវ កូណែល តែមិនមានអ្នកណាម្នាក់ទម្លាយថា បើលោកប្រច័ណ្ឌខុសរឿង តើអ្វីជាមូលហេតុនាំអោយមានទង្វើនោះទាល់តែសោះ៕
មតិយោបល់