ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកធ្លាយរឿងនាយក្រឹម មានកូនជាមួយតារាស្រីម្នាក់ផ្សេងទៀត ក្រៅពីនាងលាភ!

ជាយូរមកហើយដែលមានដំណឹងថាតារាកំប្លែងនាយក្រឹម ពាក់ព័ន្ធជាមួយនឹងតួឯកក្នុងវង់របស់លោក តែលោកមិនដែលទទួលស្គាល់ម្ដងទេ។ មុនបែកដំណឹងរឿងទាក់ទងនាង គង់ ស៊ីណា ហៅនាងលាភ ឬនាងព្រលិត រហូតមានកូនភ្លោះក្នុងផ្ទៃតាមការទម្លាយរបស់ភរិយារបស់លោក និងការទទួលស្គាល់របស់លោក តារាកំប្លែងរូបនេះក៏ត្រូវគេអះអាងថាបានធ្វើឲ្យអតីតកូនក្រុមមួយរូបទៀតរបស់លោក ដែលបច្ចុប្បន្នគឺជាតារាកំប្លែងល្បីឈ្មោះផងដែរមានកូនស្រីមួយផងដែរ ប៉ុន្តែលោកមិនទទួលស្គាល់ដោយទុកឲ្យនារីនោះត្រដាបត្រដួសចិញ្ចឹមកូនតែម្នាក់ឯងដែលមិនសំណាងដូចនាងលាភ។

នេះបើយោងតាមការទម្លាយមួយថ្មីរបស់តារាសិល្ប: និងអ្វីដែលធ្លាប់សារភាពដោយផ្ទាល់ដោយតារាស្រីដែលធ្លាប់ពាក់ព័ន្ធជាមួយលោករហូតមានកូនស្រីម្នាក់ ក្នុងពេលនាងនៅលេងឲ្យក្រុមនាយក្រឹមបានមួយរយ:។

តារាកំប្លែងដែលត្រូវគេដឹងថាមានកូនស្រីម្នាក់ជាមួយលោកដែលគិតមកដល់ពេលនេះមានវ័យប្រមាណជាជិត១០ឆ្នាំនោះ មិនមានទំនាក់ទំនងជាមួយនឹងលោកនោះទេ ដោយនាងក៏មិនឲ្យកូនស្រីរបស់ខ្លួនស្គាល់មុខនាយក្រឹមថាជាឪពុកនោះដែរ។

នាងត្រូវបានគេទម្លាយជាកូនស្រីអ្នកលេងល្ខោន ដែលលោកជ្រើសយកមកឲ្យសម្ដែងជាមួយបានមួយរយ:ដោយសារតែរូបសម្រស់ និងទេពកោសល្យ ដោយអ្នកទាំង២ក៏មានទំនាក់ទំនងក្រៅឆាកមិនខុសពីលោក និងនាងលាភនាពេលនេះដែរ។

ប៉ុន្តែទំនាក់ទំនងល្អូកល្អិនបានតែមួយរយ:ប៉ុណ្ណោះ នាងក៏ត្រូវនាយក្រឹមឈប់ឲ្យសម្ដែងជាមួយក្នុងពេលពរពោះ ដោយស្ថានភាពរបស់នាងនៅក្នុងពេលនោះ គឺដល់ថ្នាក់រកលុយទិញតែទឹកដោះគោឲ្យកូនស្រីបៅមិនបាននោះផងក្រោយពេលប្រសូត្របានដំណក់ឈាមរបស់លោក។

នាងត្រូវបានតារាកំប្លែងមួយរូបដែលដឹងរឿងពិតរបស់នាងក្រឹម អាណិតហើយជ្រើសឲ្យសម្ដែងជាមួយ ទើបជួយឲ្យនាងល្បីឈ្មោះ ហើយក៏មានជីវភាពហ៊ឺហារណាស់់។ មកទល់ពេលនេះនាងគឺជាតារាល្បីម្នាក់ ហើយនាងក៏មិនឲ្យកូនស្រីដែលនាងខំចិញ្ចឹមតែម្នាក់ឯងស្គាល់នាយក្រឹមជាឪពុកនោះដែរ។

កាលពីចេញមុខជាថ្មីក្រោយត្រូវនាយក្រឹមឲ្យឈប់លេងជាមួយ នាងក៏ធ្លាប់សារភាពក្នុងកិច្ចសម្ភាសន៍ថាពិតជាមានកូនស្រីជាមួយនាយក្រឹមផងដែរ ប៉ុន្តែមកពីក្នុងពេលនេះនាងមិនចង់ឲ្យកូនដែលកាន់តែធំដឹងក្ដីថានាយក្រឹមគឺជាឪពុកទើបនាងស្នើមិនឲ្យបញ្ចេញឈ្មោះជាសាធារណ:។

ពាក់ព័ន្ធនឹងការទម្លាយនេះ នាយក្រឹមធ្លាប់បានផ្ដល់សម្ភាសន៍កន្លងមករួចមកហើយថាមិនភ្ញាក់ផ្អើលម្ដងទេ ដោយលោកបញ្ជាក់ថានោះជារឿងចចាមអារ៉ាម និងថាជារឿងដែលលោកថាមិនចាប់អារម្មណ៍៕

មតិយោបល់