ព័ត៌មានសិល្បៈ និងកម្សាន្ត

អានសម្ដីម្ដាយបង្កើតរបស់ សាហារ៉ា កូនចិញ្ចឹមរបស់ អេនជីលីណា ជូលី​ ហើយស្រក់ទឹកភ្នែក​

នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ គេហទំព័រ Dialymail បានចេញផ្សាយថា ម្ដាយបង្កើតរបស់ សាហារ៉ា ជនជាតិ អេត្យូពី ដែលត្រូវបានកំពូលតារាសម្ដែងហូលីវូត អ្នកនាង អេនជីលីណា ជូលី និង អតីស្វាមី ប្រេត ភីដ ទទួលយកធ្វើជាកូនចិញ្ចឹមកាលពី ១២ ឆ្នាំ មុន គាត់ត្រូវការនិយាយជាមួយកូនស្រី នឹងចង់ជួបមុខកូនស្រីបានម្ដង ក្រោមពីមិនធ្លាប់ជួបមុខគ្នាសោះ បន្ទាប់ពីកូនក្លាយជាកូនចិញ្ចឹមរួចមក​។

ម្ដាយក្រីក្រម្នាក់នោះបានពោលទាំងចិត្តក្រៀមក្រំថា ” ខ្ញុំត្រូវការឲ្យនាងដឹងថា ខ្ញុំនៅមានជីវិតនៅឡើយ បើទោះបីជានៅទីឆ្ងាយសែនឆ្ងាយ ដែលខ្ញុំមិនអាចនិយាយទាក់ទងទៅនាងបាន ខ្ញុំមិនបានត្រូវការកូនស្រីរបស់វិញឡើយ គ្រាន់តែខ្ញុំចង់បានជួបនិយាយជាមួយកូន តែប៉ុណ្ណឹងទេ ” ។

គួរបញ្ជាក់បន្ថែមទៀតថា ម្ដាយបង្កើត សាហារ៉ា បានពោលផ្ដែផ្ដាំបន្ដទៀត តាមរយៈភ្នាក់សារព័ត៌មានខាងលើថា ” ខ្ញុំចង់ឲ្យ សាហារ៉ា បានដឹងថា ខ្ញុំជាម្ដាយរបស់នាង ជាម្ដាយដែលស្រលាញ់នាងដូច ជូលី ស្រលាញ់ ខ្ញុំដឹងជីវិតរបស់កូនរស់នៅមួយលោកម្នាក់ និយាយម្នាក់មួយភាសាជាមួយខ្ញុំ កូនមានជីវិតដែលខ្ញុំមិនអាចឲ្យបាន តែខ្ញុំក៏ចង់ជួបកូន ចង់និយាយជាមួយកូន កូនស្រីដែលធំឡើងជាកូនស្រីដ៏ស្រស់សោភា ខ្ញុំមានមោតនភាព ទោះពួកយើងខ្លះបានស្លាប់ ហើយមុននឹងស្លាប់ ខ្ញុំចង់ឲ្យកូនបានដឹងអំពីខ្ញុំ បានដឹងថា កូនមានគ្រួសារនៅ អេត្យូពី នេះដែរ ” ៕

មតិយោបល់