ព័ត៌មានសិល្បៈ និងកម្សាន្ត

ណុប បាយ៉ារិទ្ធិ មុខប្លែកដល់ថ្នាក់ក្លាយជាប្រធានបទក្ដៅ!

មិនត្រឹមតែមានស្ទីលតែងខ្លួនប្លែកខុសពីមុនប៉ុណ្ណោះទេ ទម្រង់មុខរបស់តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធិ ក៏ប្លែកដាច់ឆ្ងាយខុសពីមុនណាស់ដែរ។ អ្នកខ្លះបានសរសើរទម្រង់ប្លែករបស់លោកថាស្អាតជាងពីមុនក្មេងជាងពីមុន ប៉ុន្តែក៏មានអ្នកថាទម្រង់មុខចុងក្រោយរបស់លោកមើលទៅមិនសូវសមដូចពេលលោកមិនទាន់កែកុនដល់ម្លឹងនោះផងដែរ ខណ:ដែលទម្រង់មុខនេះ បានក្លាយជាការជជែកដេញដោលយ៉ាងក្ដៅគគុកទាំងល្អ និងអាក្រក់ ក្នុងចំណោមអ្នកគាំទ្រ និងអ្នកមិនសូវពេញចិត្ត។

អ្នកលេងហ្វេសប៊ុកកាន់តែច្រើនបានជជែកដេញដោលពីទម្រង់មុខថ្មីរបស់លោក ដោយអះអាងថាលោកបានទៅកែមុខខុសប្លែកជាងមុន ដែលទម្រង់មុខនេះ គឺស្ទើរតែដូចទម្រង់មុខរបស់តារាកូរ៉េទៅហើយ។ ទម្រង់មុខរបស់លោកមើលមួយភ្លែតសឹងមិនដឹងថាលោកជាកូនចៅខ្មែរនោះទេ ដោយសារតែលោកបានបន្ដឹងស្បែកមុខ និងធ្វើឲ្យត្របកភ្នែកមើលទៅឃើញប្លែក ដែលទម្រង់មុខបែបនេះគឺទាល់តែកូនចៅកូរ៉េទើបមានទម្រង់មុខ និងត្របកភ្នែកបែបហ្នឹង។ ទម្រង់មុខរបស់លោកស្ទើរតែធ្វើឲ្យលោកក្លាយជាមនុស្សម្នាក់ផ្សេងទៅហើយ បើធៀបនឹងទម្រង់មុខរបស់លោកមុនពេលកែកុន។

យ៉ាងណាមិញទម្រង់មុខមួយនេះ មិនមែនលោកទើបកែកុននោះទេ គឺលោកបានកែទម្រង់មុខឲ្យប្លែកបែបនេះមួយរយ:មកហើយ ដោយគ្រាន់តែអ្នកគាំទ្រទើបតែផ្ដោតការចាប់អារម្មណ៍នៅក្នុងប៉ុន្មានថ្ងៃប៉ុណ្ណោះ។ លោកណុប បាយ៉ារិទ្ធិ មិនដែលបកស្រាយឲ្យដឹងពីមូលហេតុនៃការផ្លាស់ប្ដូរទម្រង់នាពេលចុងក្រោយនោះទេ ប៉ុន្តែយោងតាមការប្រៀបធៀបគឺទម្រង់មុខរបស់លោកខុសពីមុនដាច់ឆ្ងាយ ដោយគេសន្និដ្ឋានប្រហែលជាលោកស្រឡាញ់ទម្រង់មុខរបស់តារាកូរ៉េទើបលោកសម្រេចចិត្តថែមថយផ្នែកខ្លះដែលស្រដៀងនឹងកូនកាត់កូរ៉េស្រាប់ទៅហើយ ឲ្យដូចតារាកូរ៉េតែម្ដង។

លោកកែកុនទម្រង់មុខថ្មី ដើម្បីស្វាគមន៍កម្មវិធី Cambodian Idol វគ្គ៣ថ្មីដែលសម្រុកថតត្រៀមផ្សាយលើទូរទស្សន៍ ដើម្បីពញាក់អារម្មណ៍អ្នកគាំទ្រ ដែលធ្លាប់តែឃើញទម្រង់មុខកាលពីមុនរបស់លោក។

មកទល់ពេលនេះទម្រង់មុខថ្មីរបស់លោកបានក្លាយជាការវែកញែកច្រើនឡើងថាស្អាតជាងមុន និងខ្លះថាមិនសូវស្អាត ខណ:ដែលមានការលើកឡើងនេះក៏ជាយុទ្ធសាស្រ្តមួយរបស់លោកណុប បាយ៉ារិទ្ធិ ដើម្បីឲ្យមានការចាប់អារម្មណ៍ក្នុងពេលដែលលោកក៏ត្រូវការការប្រកួតប្រជែងជាមួយតារារួមទ្រនំ។

ទន្ទឹមនឹងមានការរិះគន់ថាទម្រង់មុខថ្មីរបស់លោកមើលទៅមិនស្អាតចង់ច្រឡំតួហ៊ី ក៏មានអ្នកគាំទ្រភាគច្រើនសរសើរថាទម្រង់មុខថ្មីរបស់លោក មើលទៅប្លែក ទាក់ទាញ ហើយធ្វើឲ្យលោកនៅតែក្មេងមិនចាស់ បើធៀបនឹងតារាដែលវ័យច្រើនដូចលោក៕

មតិយោបល់