ភ្នំពេញៈ រថយន្តម៉ាកព្រុសមួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយគ្រួសារ បើកក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ បានគេចម៉ូតូដែរជិះវ៉ាក៏ជ្រុលចង្កូតទៅបុកខឿនថ្មរង្វង់មូលតែម្តង រួចរ៉េចង្កូតមកចំកណ្តាលថ្នល់វិញ បណ្តាលឲ្យរថយន្តដាច់កាឡេកង់ខាងមុខ ទៅមុខលែងរួចតែម្តង។
ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅ ជិតរង្វង់មូលព្រហ្មមុខ៤ជ្រោយចង្វារ ត្រើយខាងកើត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រុស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AL-6476 បើកបរដោយបុរសម្នាក់វ័យប្រហែលជា៣០ឆ្នាំជាង រួមដំណើរជាមួយគ្រួសារ បើកបរទិសដៅពីលិចមកកើតឆ្លងស្ពានជ្រោយចង្វរចាស់ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមិនចាំម៉ាកមួយគ្រឿង ជិះក្នុងល្បឿនលឿនវ៉ារថយន្តខាងលើ ជាហេតុធ្វើឲ្យរថយន្តនោះព្យាយាមបួងចង្កូតគេចក៏ជ្រុលទៅបុកនឹងថ្មដែលព័ទ្ធជុំវិញរង្វង់មូលនោះបែកនឹងឆ្កូតអស់ចំនួន៥កង់ រីឯរថយន្តនោះបានរេចង្កូតមកឈប់ចំពាក់កណ្តាលផ្លូវ បែកក្រទ្បេខាងមុខផ្នែកខាងស្តាំទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ចំណែកម្ចាស់រថយន្តចុះពីលើរថយន្តរើអីវ៉ាន់ចេញពីក្នុងរថយន្ត រួចរង់ចាំសមត្ថកិច្ចមកស្ទូចយករថយន្តទៅដោះស្រាយគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅពេលក្រោយបន្តទៀត ។
មតិយោបល់