ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ច័ន្ទសីហា ខកក្ដីស្រម៉ៃ ក្រោយទទួលលទ្ធផលពេទ្យ!

ចាប់តាំងពីពរពោះកូនដំបូង អ្នកនាង លី ច័ន្ទសីហា បានអះអាងថាអ្នកនាងស្រម៉ៃចង់បានកូនប្រុសយ៉ាងពេញៗមាត់ ក្នុងពេលដែលស្វាមីរបស់អ្នកនាង និងគ្រួសារក៏មានបំណងប្រាថ្នាចង់បានដំណក់ឈាមស្នងត្រកូលជាកូនដំបូងដូចគ្នា។
អ្នកនាងកាន់តែមានក្ដីសង្ឃឹមខ្លាំងឡើងបន្ទាប់ពីមានប្រផ្នូលថាមានកូនប្រុស ហើយទៅផ្សងបែបនេះបែបនោះក៏មានតម្រុយថាជាកូនប្រុសមិនខុសគ្នា។ យ៉ាងណាមិញ ក្ដីស្រម៉ៃមួយនេះត្រូវបានរលាយដោយសារតែខាងគ្រូពេទ្យបានអះអាងថាកូនក្នុងផ្ទៃជាង៤ខែរបស់អ្នកនាងគឺជាកូនស្រីទេ។

អ្នកនាងនិយាយថាតាំងពីមានដំណឹងថាខ្លួនពរពោះ នាងមិនដែលគិតថាកូនដំបូងរបស់ខ្លួនជាកូនស្រីទេ ដោយសារតែទាំងអ្នកនាង និងស្វាមីសុទ្ធតែមានប្រផ្នូលថាជាកូនប្រុស បូករួមទាំងការយល់សប្តិ និងការស្វែងយល់ពីអាការៈពេលចាញ់តាមរបៀបចាស់ៗនោះផង។

អ៉ីចឹងហើយទើបអ្នកនាង និងក្រុមគ្រួសារហាក់ត្រៀមខ្លួនទទួលយកជាកូនប្រុសច្រើនជាងកូនស្រី ជាពិសេសគឺស្វាមីរបស់អ្នកនាងមួយម៉ាត់ណាក៏ជឿថាកូនក្នុងផ្ទៃរបស់អ្នកនាងគឺកូនប្រុសដែរ។

អ្នកនាងថាគ្រួសារខាងប្រុសចង់បានកូនប្រុសខ្លាំងណាស់ ប៉ុន្តែក៏មិនមានអារម្មណ៍ខកចិត្តអ្វីដែលពេលទៅពិនិត្យអេកូហើយពេទ្យឆ្លើយកូននោះជាកូនស្រី។

អ្នកនាងថាម្នាក់ៗអត់មានតូចចិត្តរឿងកូនដំបូងជាស្រីមុននោះទេ ប៉ុន្តែអ្វីដែលហាក់ខុសពីការត្រៀមទុកដោយសារតែប្រផ្នូល និងការត្រៀមទទួលគឺសុទ្ធតែជាជឿជាក់ថាកូនដំបូងដែលនឹងមើលឃើញពន្លឺថ្ងៃគឺកូនប្រុសច្រើនភាគរយ។ យ៉ាងណាមិញ អ្នកនាងបានសម្រួលចិត្តហើយថាគឺទោះជាកូនស្រីដំបូងក៏ល្អជាងកូនប្រុសនោះដែរ ដោយកូនស្រីឆាប់បានប្រើ និងមិនសូវពិបាកនិយាយដូចកូនប្រុសនោះផង បើទោះជាអ្នកនាងអះអាងថាបើបានកូនប្រុសមុនគឺត្រូវចិត្តស្វាមី និងគ្រួសារខាងប្ដីច្រើនជាង។

អ្នកនាងថាខ្លួនមានក្ដីស្រម៉ៃចង់បានកូនប្រុសមុន ប៉ុន្តែបើបែរជាកូនស្រីមុនបែបនេះ ក៏ត្រូវតែផ្ដល់ការស្រឡាញ់ក្រោយពេលចាប់កំណើតអោយអស់ពីបេះដូងមិនខុសគ្នាដែរ ដោយសារតែកូនស្រីក៏ជាកូនហើយកូនប្រុសក៏ជាឈាមដែលមិនអាចស្រឡាញ់អ្នកណាតិចជាងអ្នកណាបាន។

អ្នកនាងថាកូនក្នុងផ្ទៃរបស់ខ្លួនទើបតែជាង៤ខែប៉ុណ្ណោះ តែខាងពេទ្យគេអាចមើលភេទរបស់កូនបានមិនមានការភាន់ច្រឡំនោះទេ ប៉ុន្តែប្រសិនបើលទ្ធផលក្នុងពេលខាងមុខស្រាប់តែប្រែជាកូនប្រុសវិញក៏អ្នកនាងកាន់តែសប្បាយចិត្ត៕

មតិយោបល់