ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍កាកាប ល្បាតក្នុងភូមិសាស្ត្រ ធ្វើការឃាត់ខ្លួនក្រោយពីត្រួតពិនិត្យរកឃើញថ្នាំញៀន១៨កញ្ចប់ជាប់នឹងខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទី យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ទ្រី កា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅខាងក្រោយកាណាសីុធីុ ដកហូតបានថ្នាំញៀនចំនួន១៨កញ្ចប់ ហើយការឃាត់ខ្លួននេះធ្វើឡើង ខណៈដែលជនសង្ស័យកំពុងតែឈរហៅម៉ូយដើម្បីទិញគ្រឿងញៀននៅម្ដុំវត្តគោកបញ្ជាន់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងថ្នាំញៀនទាំង១៨កញ្ចប់ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់បន្តទៀត៕


មតិយោបល់