តារាសម្តែងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង លោក Lee Byung Hun នឹងលេងនៅក្នុងផ្នែកទី ៥ ក្នុងរឿងស៊េរី Terminator: Genesis ដែលជាវគ្គថ្មី។
បន្ទាប់ពីបង្ហាញខ្លួន លើខ្សែភាពយន្តហូលូវ៉ូតជាច្រើន ដូចជា GI Joe: The Rise of Cobra (2009), GI Joe: Retaliation (2013) និង RED 2 (2013) តារាសម្តែងរបស់កូរ៉េខាត្បូង Lee Byung Hun នឹងបន្តការចូលរួមថតខ្សែភាពយន្តថ្មី របស់ហូលូវ៉ូតផ្សេងទៀត។ ខ្សែភាពយន្តដែល Lee Byung Hun នឹងត្រូវថតនោះគឺជា រឿង Terminator: Genesis ។
ខាងក្រុមហ៊ុន BH Entertainmen បានបញ្ជាក់ថា “តារាសម្តែង Lee Byung Hun នឹងលេចមុខក្នុងរឿង Terminator 5 ដោយពួកគេកំពុងចរចារ អំពីតួតំណាង និងជាតួសំខាន់នៅក្នុងចរន្តរឿងនេះ ហើយ គាត់នឹងចាប់ផ្តើមថត កុននេះ នៅ ដើមខែ ឧសភាខាងមុខ” ។
លើសពីនេះទៅទៀតក្រៅពី Lee Byung Hun នៅមានតារាពីរដួងទៀត មាន Sandrine Holt និង Michael Gladis ។
ឆ្លើយតបទៅនឹងពេលវេលាដាក់បញ្ជាំង ខាងទំព័រ IMDb បានឲ្យដឹងថា រឿងចុងក្រោយនេះ នឹងត្រូវ បញ្ចប់ និង បង្ហាញវត្តមានវាយលុករោងកុន នៅថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៥ ៕
មតិយោបល់