ព័ត៌មានសិល្បៈ និងកម្សាន្ត

Miley Cyrus និយាយ​មិន​ភ័យខ្លាច​ពី​រឿង​ល្ងង់ខ្លៅ​របស់ Justin Bieber

​យោងតាម​សារ​បរទេស​នានា​បាន​ចុះផ្សាយ​ពី​បទ​សម្ភាស​ចុងក្រោយ​របស់ Miley Cyrus ដោយ​និយាយ​មិន​មាន​ការភ័យខ្លាច​ពី​រឿង​មិត្តភ័ក្ត​របស់​គាត់ Justin Bieber​។ Miley និយាយថា​នាង​ពិតជា​ណែនាំ​ដោយស្មោះ​ទៅលើ​តារាចម្រៀង​វ័យក្មេង​រូបនេះ​។ នាង​និយាយ​ទៀត​ថា “​ខ្ញុំ​ប្រាប់ Justin ឲ្យគេ​ចំណាយ​ពេលវេលា​បន្តិច​ក្នុង​ការយកចិត្តទុកដាក់​លើក​ការសម្តែង​ជា​សាធារណៈ​។ នៅពេលដែល Justin មិន​បាន​នៅ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គេ មតិ​សាធារណៈ​មិន​គ្រាន់តែ​និយាយ​ពី​តន្ត្រី​របស់គាត់​ទេ​។ ពួក​គេ​ចង់​ដឹង​ថា​អ្វី​ជា​គម្រោង​របស់​គាត់​នៅ​ពេល​អ​នា​គត់​ទៀត​។ ប៉ុន្តែ​ពេល​ដែល​តន្ត្រី​លែង​ជា​ប្រធានបទ​ចម្បង គេ​នឹង​និយាយ​អំពី​ជីវិត​ឯកជន​របស់​គាត់​វិញ​”​។​

Miley បាន​បន្តទៀតថា “​នៅពេល​ដែល​អ្នក​មាន​ភាពល្បីល្បាញ មនុស្ស​ជាច្រើន​នឹង​មើលទៅ​អ្នក​យ៉ាង​ប្រុងប្រយ័ត្ន​។ ជាធម្មតា​មនុស្ស​ជាច្រើន​បាន​រកឃើញ​រឿងរ៉ាវ​កំប្លែង​ពី​មនុស្ស​វ័យក្មេង​។ មិត្តភក្តិ​របស់​អ្នក​បាន​ធ្វើឲ្យ​អ្នក​សើច ប៉ុន្តែ​ប្រសិនបើ​អ្នក​ជា Justin វា​នឹង​ក្លាយជា​រឿង​អាក្រក់​។ ខ្ញុំ​តែងតែ​ប្រាប់​គាត់​កុំ​ច្រឡោត ហើយ​ធ្វើ​ប្រងើយ​កណ្តើយ​ទៀត​ដើម្បី​និយាយ​ឲ្យបាន​ច្រើន​នៅ​ពេល​ជជែក​ពិភាក្សា​គ្នា​ប៉ុន្តែ​គាត់​ពិតជា​ល្ងង់​ហើយ​គិត​អ្វី​កាន់តែ​អាក្រក់​”​។​

​ថ្មីៗ​នេះ​រឿងអាស្រូវ​របស់ Justin Bieber នៅតែ​បន្ត​ជាមួយ​អ្នកជិតខាង​របស់​គាត់​នៅក្នុង​រដ្ឋ California នៅពេលដែល​ពួកគេ​បាន​ត្អូញត្អែរ​នៃ​ការរំខាន​សម្លេង​ក្តុងក្តាំង​នោះ​។ DJ ដ៏​ល្បីល្បាញ​មួយ​ក៏​បាន​ចោទប្រកាន់​ថា​ត្រូវ​បាន Justin Bieber ស្តោះ​ទឹកមាត់​ទៅលើ​មុខ​ពេល​នៅ​ខាងក្រៅ​ខ្លឹប​រាត្រី​មួយ​ផងដែរ ៕​
Justin-Bieber
ទស្សនាបទចម្រៀង We Can’t Stop របស់ Miley Cyrus ៖

មតិយោបល់