ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រីតូច ចំណាន ឆ្លើយតប ការបំបែកបាក់អ្នកនាងនឹងឧកញ៉ាគិត ម៉េង !

មួយរយៈពេលមុនមានការបង្ខោះសារបង្ខូចឈ្មោះអ្នកនាងស្រីតូច ចំណាន ដែលមានឈ្មោះពិតថា ម៉ៅ ចំណាន ដោយបានចោទថាអ្នកនាង មានទំនាក់ទំនងមិនប្រក្រតីជាមួយនឹងលោកសុវណ្ណ មករា ក្នុងពេលដែលអ្នកនាងមានលោកឧកញ៉ា គិត ម៉េង ជាស្វាមីទៅហើយ។

ភ្លាមៗក្រោយការបង្ខូចឈ្មោះនោះគេមិនឃើញអ្នកនាង ឬស្វាមីចេញមុខប្រតិកម្មនោះទេ គឺទើបតែមុននេះបន្តិចដែលអ្នកនាងបានប្រើ Instagram ឆ្លើយតបនឹងការបង្ហោះទាំងនោះ។

អ្នកនាងសរសេរថា «…ខ្ញុំរីករាយក្នុងការទទួលយកមិត្តចូលមកក្នុងជីវិតរបស់ខ្ញុំ តែខ្ញុំមិនដែលបង្កើតសត្រូវម្ដងណាទេ ហើយក៏មិនមានពេលទៅស្អប់អ្នកនោះដែរ អ្នកកាន់តែធ្វើមកលើខ្ញុំ គឺអ្នកនោះកំពុងដុតខ្លួនឯង អត់មានពេលស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួនអ្នកទេ តែខ្ញុំវិញអត់ពេលទំនេរតបតទេ មានតែពេលដើរតាមបម្រើស្វាមីខ្ញុំ ចូលរួមរីករាយជាមួយសង្គមខ្ញុំ ព្រមទាំងអ្នកដែលចូលចិត្តខ្ញុំស្រឡាញ់ខ្ញុំ ហើយឆ្លៀតពេលសិក្សាដើម្បី Build Up Myself ។ ហើយអ្នកកាន់តែធ្វើមកលើខ្ញុំ ខ្ញុំកាន់តែទទួលបានភាពកក់ក្ដៅពីស្វាមីខ្ញុំ…»។ អ្នកនាងបន្តថាស្វាមីអ្នកនាង និងអ្នកនាងមានភាពជឿជាក់គ្នាទៅវិញទៅមក ដោយបានសំដៅថាបើទោះជាមានការបំបែកបំបាក់ណាមួយ ក៏លោកឧកញ៉ា គិត ម៉េង ស្វាមីរបស់អ្នកនាងនៅតែផ្ដល់ការស្រឡាញ់ចំពោះអ្នកនាង និងមិនខ្វល់ពីអ្វីដែលអ្នកធ្វើមកលើអ្នកនាងបានបង្ខូចឈ្មោះអ្នកនាងនោះឡើយ។

ការលើកឡើងរបស់អ្នកនាងស្រីតូច ចំណាន បានបង្ហាញយ៉ាងច្បាស់ពីចំណងស្នេហ៍រឹងមាំក្រោយពីមានកូនៗជាមួយគ្នាទុកជាចំណងដៃ និងក្រោយពីលោកឧកញ៉ា បានលើកអ្នកនាងអោយក្លាយជាភរិយាស្របច្បាប់ និងផ្ដល់សិទ្ធិអោយកាន់កាប់ទាំងមុខជំនួញផង។

ការលើកឡើងរបស់អ្នកនាងក៏មានន័យទាំងស្រុងពីការច្រានចោលនូវការបង្ខូចឈ្មោះ និងបញ្ជាក់ថាអ្នកនាង និងស្វាមីគ្មានគម្រោងណាមួយដាក់បណ្ដឹងទៅម្ចាស់គណនីឈ្មោះ Sreyneang Kim នោះទេ បើទោះចាគណនីនេះបានបង្ហោះឡើងផ្អើលមហាជនក្នុងន័យបង្ខូចឈ្មោះរបស់អ្នកនាង ដែលធ្វើអោយប៉ះពាល់ទាំងមុខមាត់របស់លោកឧកញ៉ា គិត ម៉េង ផងនោះ៕

មតិយោបល់