ព័ត៌មានសុខភាព

បំបៅដោះកូន តើអាចធ្វើឲ្យសុដន់ធ្លាក់យារដែរឬទេ?

យើងគ្រប់គ្នាដឹងហើយថា ការបំបៅដោះកូនទឹកដោះម្តាយតែមួយមុខគត់ គឺមានសារៈសំខាន់ខ្លាំងណាស់ ទាំងរូបរាងកាយ នឹងប្រាជ្ញាស្មារតីរបស់ទារកទៅថ្ងៃអនាគត់ ព្រោះទឹកដោះម្តាយ មានដើរតួនាទីជាប្រភពនៃអាហារបំប៉នសម្រាប់ទារកទើបនឹងកើត ហើយក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពកម្តាយដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ ស្ត្រីភាគច្រើនតែងតែមានការព្រួបារម្ភចំពោះការឈឺចាប់សុដន់ និងការប្រែប្រួលនៃរូបរាងសុដន់ ក្នុងអំឡុងពេលបំបៅដោះកូន។ នេះហើយជាមូលហេតុមួយដែលបណ្តោលឲ្យអ្នកម្តាយថ្មោងថ្មីមួយចំនួននៅស្ទាក់ស្ទើរចំពោះការបំបៅដោះកូន។ បើយោងតាមលោកវេជ្ជបណ្ឌិត Asmita Mahajan ជាអ្នកជំនាញនៅមន្ទីរពេទ្យ S.Lrayhea មានប្រសាសន៍ថា អ្នកម្តាយថ្មោងថ្មីគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីកាត់បន្ថយភាពភ័យខ្លាច និងស្វែងយល់ពីអត្ថប្រយោជន៍បន្ថែមឲ្យបានច្បាស់លាស់។

តើការបំបៅដោះកូនអាចធ្វើឲ្យសុដន់ធ្លាក់យារដែរឬទេ?
នៅពេលពពោះ សុដន់នឹងចាប់ផ្តើមរីកធំជាងមុនដើម្បីផលិតទឹកដោះសម្រាប់ផ្គត់ផ្គង់ទារកនៅពេលកើតមក ហើយវានឹងស្រកទៅវិញក្រោយពេលដែលទារកឈប់បៅ។ នេះជាមូលហេតុដែលធ្វើឲ្យសុដន់មានភាពយារធ្លាក់ខុសប្លែកពីមុន ហើយអ្នកម្តាយជាច្រើនតែងតែបារម្ភចំពោះលទ្ធផលមួយនេះ ព្រោះខ្លាចដៃគូរបស់ខ្លួនលែងពេញចិត្ត ទើបព្យាយាមជៀសវាងបំបៅកូនដោយទឹកដោះ។

ដើម្បីកាត់បន្ថយបញ្ហាសុដន់ធ្លាក់យារ ក្រោយពេលសម្រាលកូនហើយ ជំហ៊ានទី១ អ្នកត្រូវព្យាយាមទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប្រចាំ។ ជំហ៊ានទី២ ប្រើម្រាមដៃម៉ាស្សាជុំវិញសុដន់ពីឆ្វេងទៅស្តាំ ជារៀងរាល់ថ្ងៃ ដើម្បីរក្សាស្បែកសុដន់ឲ្យទន់ និងរក្សាភាពបត់បែនបានល្អ។

ទោះជាយ៉ាងណា អ្នកត្រូវចាំថា ការបំបៅដោកូនដោយទឹកដោះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះអ្នកត្រូវព្យាយាមបំបៅដោះកូនយ៉ាងតិចបំផុតរយៈពេល៦ខែ៕

ប្រភព៖ thehealthsite

មតិយោបល់