ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្ទុះព្រលានយន្ដហោះ សុវណ្ណភូមិ ស្របពេល song joong ki បានមកដល់

តារាឯកប្រុស song joong ki ល្បីល្បាញបំផុតកាលឆ្នាំ ២០១៦ នៅក្នុងរឿង Descendants of the sun បានធ្វើដំណើរមកកាន់ប្រទេសថៃ​ នាថ្ងៃសៅរ៍ទី ១០ ខែ កុម្ភ: ឆ្នាំ ២០១៧ ក្នុងទស្សនកិច្ចជាភ្ញៀវក្នុងដំណើរ ទៅកាន់ខេត្ត ឧត្ដន ថានី និង ភូកេត បន្ទាប់មកក៏ត្រូវចូលរួមកម្មវិធីសម្ភាស គេហទំព័រ Shopping Online ផងដែរ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន matichon ។

សំឡេងស្រែកហ៊ូកញ្ជ្រៀវ កងរំពង លាន់ឮពាសពេញបរិវេណព្រលានយន្ដហោះ សុវណ្ណាភូមិ បិះផ្ទុះព្រលានទាំងមូលព្រោះតែ ក្ដីរំភើបរបស់សំណាក់អ្នកគាំទ្រ song joong ki នៅវេលាម៉ោង ២១ និង​៣០ នាទី យប់ ហើយអមដំណើរតារារូបនេះ ដោយសំឡេង ហ៊ូកញ្ជ្រៀវផ្ទុះពេញព្រលានទាំងមូលផងដែរ ៕

សូមទស្សនាវីដេអូ តារាកូរ៉េ Song Joong ki នៅព្រលានយន្ដហោះសុវណ្ណភូមិខាងក្រោមនេះ៖

មតិយោបល់