ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅ ស៊ីនឿន និង ផន ស្រីខួច ផ្ទុះជាមួយគ្នាឡើងវិញ

មុនចូលផលិតកម្មហង្សមាស មានការចាប់អារម្មណ៍រួចមកហើយថា តារាចម្រៀងលោក នៅ សុីនឿន និងកញ្ញា ផន ស្រីខួច នឹងល្បីឈ្មោះខ្លាំងក្លានៅក្នុងផលិតកម្មមួយនេះ។ ប៉ុន្តែផ្ទុយពីការរំពឹងទុក អ្នកទាំងពីរហាក់ពិបាកប្រជែងជាមួយតារាចម្រៀងខ្លាំង ក្នុងក្រុម បើទោះជាអ្នកទាំងពីរមានបទចម្រៀងជាហូរហែរ។

យ៉ាងណាក៍ដោយគេចាប់អារម្មណ៍ថា អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ជាថ្មី ក្រោយពីហក់បទ”ប្ដីគេទេអូន” និងបទ”ចិត្តស្រីដូចគ្នា” ដែលអ្នកទាំងពីរច្រៀងឆ្លងឆ្លើយគ្នាទទួលបានសន្ទះគាំទ្រ។ អ្នកគាំទ្របានលើកឡើងថា ការចាប់ដៃរបស់អ្នកទាំងគឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ហង្សមាស ទើបចម្រៀងដែលធ្លាប់ល្បីល្បាញរបស់លោកនៅ សុីនឿនមួយបទនេះ ត្រូវបានគេជ្រើសផន ស្រីខួច អោយចាប់គូជាមួយ។

ម្យ៉ាងមកពីអ្នកទាំងពីរបកស្រាយចម្រៀងបានសុីសង្វាក់គ្នាផង ទើបធ្វើអោយផលិតកម្មហង្សមាស ដាក់អោយអ្នកទាំងពីរ ធ្វើជាគូចម្រៀងនឹងគ្នា។ អ្នកតាមដានពីយុទ្ធសាស្ត្រមួយនេះ កំពុងចាំមើលពីយុទ្ធសាស្ត្របន្តបន្ទាប់ទៀតរបស់ពួកគេ ខណៈដែលតារាចម្រៀងផ្សេងទៀត ក្រៅពីចាប់ដៃគូក្នុងបទចម្រៀងហើយ ក៍បានបន្ថែមទំនាក់ទំនងស្នេហាក្រៅឆាកបន្ថែមទៀត ដើម្បីអោយកាន់តែល្បីសុះសាយលើបទចម្រៀងនោះ។ ម្នាក់ៗនិយាយថា បើអ្នកទាំងពីរបន្តចាប់ដៃគ្នា និងកាន់តែបង្ហាញអោយឃើញនូវភាពស្និទ្អស្នាល គឺសន្ទុះគាំទ្ររបស់អ្នកទាំងពីរ នឹងកាន់ខ្លាំងនៅក្នុងផលិតកម្មហង្សមាស។

យ៉ាងណាមិញ ទាំងផន ស្រីខួច និងនៅ សុីនឿន សុទ្ធតែបានបញ្ជាក់ថា ការចាប់ដៃគ្នាគឺការតម្រូវរបស់ក្រុមហ៑ុនប៉ុណ្ណោះ ចំណែកបើអោយអ្នកទាំងពីរធ្វើអោយលើសពីដៃគូចម្រៀង ដូចតារាៗផ្សេង គឺមិនអាចនោះទេ។ នាងថា ក្រោយទទួលបានការចាប់អារម្មណ៍ ជាមួយបទដែលឆ្លងឆ្លើយជាមួយនៅ សុីនឿន នាងមិនទាន់ច្បាស់ថា នឹងមានគម្រោងចេញបទឆ្លងឆ្លើយបែបនេះទៀតទេ៕

https://youtu.be/34pL14-a8xY

មតិយោបល់