ខណៈដែលទីផ្សារឈានឡើង ដោយមានមុខស្ទើរគ្របសកម្មភាពបង្ហាញម៉ូដ ថតស្ពត និងសម្ដែងរឿង ដោយត្រៀមទាំងសម្ដែងតួឯកអោយផលិតកម្មក្លាសុិកផង តែតារាសម្តែងវ័យក្មេង លោក រុន ណាកូដែលទើបជាប់តំណែងជាទូតសុឆន្ទៈ និងជាម្ចាស់ពានប្រជាប្រិយឆ្នាំ២០១៩ បានអះអាងថា លោកមិនដកឃ្លាពីការងារសង្គមនោះឡើយ គឺនៅតែប្រកាន់ជំហរ ចូលរួមរាល់សកម្មភាពសប្បុរសធម៌តូចធំ ដោយសុខចិត្តមិនទទួលការងារ បានលុយដែលមកជាន់ ថ្ងៃនោះផង។ ម្ចាស់ពានត្រូវទម្រង់ និងលេចធ្លោកាលពីឆ្នាំ២០១៨រូបនេះ បញ្ជាក់ថា បើទោះលោក មិនមានតួនាទីជាទូតសុឆន្ទៈ ក្នុងកិច្ចការសង្គម តែលោកកម្រខកខានខ្លាំងណាស់ សម្រាប់សកម្មភាពរបស់គ្រួសារតារាកម្ពុជា មកទល់នឹងទីផ្សារសិល្បៈកាន់តែឈានឡើងនេះ។
លោក រុន ណាកូ និយាយថាបើនិយាយពីការមមាញឹក គឺលោកស្ទើរពិបាកដកឃ្លាយ៉ាងខ្លាំង ដោយសារតែការសិក្សា ផ្នែកពេទ្យនៅខេត្តកំពត ក៏ពិបាកសុំច្បាប់ ហើយការងារសិល្បៈ ដែលផលិតករ និងម្ចាស់ក្រុមហ៑ុនានាទាក់ទងក៏ច្រើន។ ជាក់ស្ដែងលោក ទើបតែបញ្ចប់ការថតស្ពតសម្អាងការ ជាមួយតារាវ័យក្មេង កញ្ញា ទេព មុន្នីរក្សា និងថតស្ពតអោយហាង ផ្កាធំមួយ កាលពីពេលថ្មីៗប៉ុណ្ណោះ។
លោកមានមោទនភាពបន្ទាប់ពីបានទទួលតំណែង ជាទូតសុឆន្ទៈប្រចាំគ្រួសារតារាកម្ពុជា ហើយមានឱកាស ធ្វើសកម្មភាពសង្គមធំៗ ក្នុងការចូលរួមលើកស្ទួយវប្បធម៌ និងកិច្ចការសង្គមធំៗ នាពេលចុងក្រោយ ដែលរុញអោយទីផ្សារសិល្បៈឈានឡើង។ នេះជាអ្វីដែលលោកថា បានពីការឈ្នះពាន ខណៈដែលលោកបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយ ក៏មានមហាជន និងអ្នកគាំទ្រស្គាល់លោក កាន់តែច្បាស់ជាងមុន ក្នុងពេលដែលលោក ទើបតែប្រលូកសិល្បៈ មិនដល់២ឆ្នាំនៅឡើយ។ លោកទើបតែទទួលបានតំណែង ជាតួឯកក្នុងរឿង “ទឹកភ្នែកមួយលានដំណក់” របស់ផលិតកម្មក្លាសុិក ដែលនឹងត្រៀមចេញថតក្នុងពេលឆាប់ៗ និងមានរឿងជាច្រើនទៀត កំពុងចរចារ។
លោករំពឹងយ៉ាងខ្លាំងថា ការងារសិល្បៈនាពេលចុងក្រោយ នឹងកាន់តែជួយអោយលោកមានសន្ទុះ ប៉ុន្តែសម្រាប់លោក គឺមិនចោលការងារសង្គមដាច់ខាត គឺនៅតែទទួល ដោយការសម្ដែង ជាតួរាយរងក្នុងរឿងក៏នៅតែទទួល អោយតែក្នុងសាច់រឿងនោះ ត្រូវនឹងសមត្ថភាព។
លោកត្រៀមបង្ហាញស្នាដៃថ្មីៗ នៅក្នុងវិថីសិល្បៈ ក្នុងពេលបន្តផ្ទាប់ ដើម្បីកុំអោយអ្នកគាំទ្រសុាំភ្នែក៕






































មតិយោបល់