ខណៈដែលអ្នកនាង អ៊ុ គន្ធា និងកូនប្រុសទាំងពីរត្រូវគេដឹងថាធ្លាក់ខ្លួនសឹងនឹងរកបាយទទួលទានមិនបាន ក្រឡេកទៅមើលស្ថានភាពរស់នៅរបស់លោក ផាន សុផាត អតីតស្វាមីរបស់អ្នកនាង និងជាឪពុករបស់ក្មេង គឺខុសគ្នាដាច់ឆ្ងាយ។
លោកត្រូវគេឃើញបង្ហោះរូបថតបង្ហាញពីសុភមង្គលជាមួយភរិយាក្រោយ និងកូនក្រោយទាំង២នាក់ក្នុងស្ថានភាពរស់នៅមិនលំបាក ស្របគ្នាដែលមានដំណឹងថាលោកមិនសូវបានគិតគូរកូនទាំំង២របស់អ្នកនាងអ៊ុ គន្ធានោះទេមកទល់ពេលនេះ។
មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលកូនទាំង២របស់អ្នកនាងអ៊ុ គន្ធា ដែលជាដំណក់ឈាមរបស់លោកផាន សុផាត រស់ក្នុងសភាពលំបាកមិនខុសពីម្ដាយរបស់ខ្លួន ដោយក្រៅពីអត់លុយកាក់រៀនសូត្រ ក៏មានថ្ងៃខ្លះរកបាយហូបមិនគ្រប់នោះដែរ ក្នុងពេលអ្នកនាងអ៊ុ គន្ធា មិនទាន់មានអ្នកចាប់អារម្មណ៍ផ្ដល់ជំនួយជាថ្មី។ មានការបញ្ជាក់ថាកូនប្រុសទាំង២របស់អ្នកនាងត្រូវដើររើសខ្យងខ្ចៅ និងត្រូវធ្វើនេះធ្វើនោះដើម្បីជួយជីដូន គ្រាន់បានលុយមួយពេលៗដោះស្រាយតម្រូវការ។
យ៉ាងណាមិញ កូនប្រុសច្បងរបស់លោកក៏ធ្លាប់បញ្ជាក់ថា លោកផាន សុផាត ធ្លាប់ផ្ដល់ជាអង្ករ និងលុយកាក់ខ្លះៗកន្លងមកផងដែរ មុនពេលលោកមិនទាន់មានកូនទាំំង២ជាបន្ទុកជាមួយភរិយាក្រោយ ជាពិសេសអោយតែកូនច្បងរបស់លោកជិះកង់ទៅសុំជំនួយម្ដងៗ។ អ្នកនាងអ៊ុ គន្ធា បញ្ជាក់ថា អ្នកនាងមិនដឹងថាលោកផាន សុផាត មានជីវភាពធូរធារ ឬយ៉ាងណានោះទេ ប៉ុន្តែលោកមិនបានផ្ដល់លុយកាក់អោយកូនៗរបស់អ្នកនាងជាប់លាប់នោះទេ ក្នុងពេលដែលអ្នកនាង និងកូនៗមានជីវភាពដុនដាប។
មានការអះអាងថាលោកផាន សុផាត និងភរិយាក្រោយមានជីវភាពគ្រាន់បើ ហើយលោកក៏មើលទៅមានសុខភាពល្អ មិនដូចអ្នកខ្លះនិយាយថាលោកក៏មានជំងឺប្រចាំកាយផងដែរនោះទេ។ ជារឿយៗលោកតែងបង្ហោះពីទិដ្ឋភាពដើរកម្សាន្ត និងធ្វើខួបកំណើតអោយក្រោយជាប្រចាំ ខណៈដែលលោកក៏ឧស្សាហ៍ផុសសរសើរភរិយា ដែលមើលទៅគឺមានមានសុភមង្គលខុសគ្នាដាច់ឆ្ងាយពីជីវិតតែលតោលរបស់កូនៗទាំង២របស់លោក ដែលស្ថិតនៅក្រោមបន្ទុកអ្នកនាងអ៊ុ គន្ធា។
មកទល់ពេលនេះ មិនមានព័ត៌មានលម្អិតពីជីវិតឯកជនរបស់លោកផាន សុផាត ច្បាស់លាស់នោះទេ ដោយគ្រាន់តែដឹងថាលោករស់នៅជាមួយភរិយាក្រោយ មានកូន២នាក់ ហើយបើទោះជាបានបោះបង់អាជីពសិល្បៈមិនខុសគ្នាពីអ្នកនាងអ៊ុ គន្ធា ដែរ ក៏ជីវភាពរបស់លោក ជាមួយនឹងភរិយាក្រោយមានភាពប្រសើរ។ ការបង្អួតពីសុភមង្គលរបស់លោក ជារឿយៗរមែងត្រូវបានអ្នកលេងហ្វេសប៊ុករិះគន់ ក្នុងពេលដែលលោកក៏ជាឪពុករបស់ក្មេង២នាក់ដែលនៅក្រោមបន្ទុករបស់អ្នកនាងអ៊ុ គន្ធា ប៉ុន្តែលោកបែរជាបណ្ដោយអោយសប្បុរសជនជាអ្នកគិតគូរពីស្ថានភាពលំបាករបស់ពួកគេទៅវិញ តាមរយៈការផ្ដល់ជំនួយអោយអ្នកនាងអ៊ុ គន្ធា៕
មតិយោបល់