ការកើនឡើងនៃសម្ពាធឈាម អាចបណ្តោលឲ្យមានបញ្ហាសុខភាពជាច្រើនដូចជា ជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺតម្រងនោម ជាដើម។ ក៏ប៉ុន្តែបើយោងតាមគេហទំព័រ soha បានបង្ហាញថា ការទទួលទានរបបអាហារបានត្រឹមត្រូវ គឺជាមធ្យាបាយដ៏ល្អបំផុតក្នុងការគ្រប់គ្រងសម្ពាធឈាម។ ខាងក្រោមនេះ គឺជារបបអាហារដែលអ្នកគួរតែញ៉ាំឲ្យបានទៀតទាត់ ដើម្បីជួយគ្រប់គ្រងសម្ពាធឈាម និងការពារជំងឺបេះដូង៖
ចេក
មនុស្សភាគច្រើនដឹងត្រឹមថា ចេកគឺជាផ្លែឈើដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារ និងបង្កើនប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែពួកគេមិនទាន់ដឹងថា ចេកមានផ្ទុកសាធាតុប៉ូតាស្យូមដ៏សម្បូរបែប ដែលមានសមត្ថភាពក្នុងការគ្រប់គ្រងសម្ពាធឈាមឡើយ។
ខ្ទឹមស
ខ្ទឹមស មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយជាធាតុផ្សំសម្រាប់គ្រប់គ្រងសម្ពាធឈាមផងដែរ។ អ្នកអាចញ៉ាំខ្ទឹមឆៅ ឬបន្ថែមទៅក្នុងរបបអាហារផ្សេងៗ សម្រាប់ទទួលទានជាប្រចាំ។
បន្លែបៃតង
បន្លែបៃតងដូចជា ស្ពៃ និងខាត់ណាផ្តា មានកាឡូរីទាប សម្បូរជាតិសរសៃ ប៉ូតាស្យូម ហ្វូលិក និងម៉ាញ៉េស្យូម។ សារធាតុទាំងនេះហើយ ដែលធ្វើឲ្យពួកវាក្លាយទៅជាបន្លែពណ៌បៃតងដ៏មានសារសំខាន់បំផុតក្នុងការជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។
គ្រាប់ធញ្ញជាតិ
ប្រភេទគ្រាប់ធញ្ញាជាតិដូចជា វ៉ាល់ណាត់ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ… គឺជាប្រភពនៃប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិសរសៃ និងខ្លាញ់ ដែលអាចជួយរក្សាស្ថេរភាពសម្ពាធឈាម និងបង្ការបញ្ហាសរសៃឈាមបេះដូងផងដែរ៕
មតិយោបល់