ព័ត៌មានសិល្បៈ និងកម្សាន្ត

អត់ខ្វល់! ខាត់ សុឃីម ស្ពាយលុយដើរចាយនៅបារាំង

កាលពីយប់ថ្ងៃទី២៦ កញ្ញា តារាចម្រៀងអ្នកនាង ខាត់ សុឃីម បានដឹកដៃស្វាមី និងប្អូនស្រី រួមជាមួយនឹងលោកអេឡិច ចន្ត្រា ចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំងយ៉ាងអឺងហ៊ឺយ ដើម្បីទៅសម្ដែងនៅទីនោះរយៈពេល១ខែ។

នេះជាគម្រោងចេញក្រៅប្រទេសលើកទី១ របស់អ្នកនាង និងស្វាមី ដោយក្រៅពីបានសម្ដែងក៏គ្រោងដើរលេងអោយអស់លុយរាប់ពាន់ឬដល់ម៉ឺនដុល្លារផងដែរ ដើម្បីអោយស្វាមី និងប្អូនស្រីសប្បាយចិត្ត។ អ្នកនាងនិយាយថាទៅសម្ដែងនៅក្នុងប្រទេសបារាំងមួយខែនេះក្រៅពីទទួលបានប្រាក់កម្រៃពីម្ចាស់ស្ពុនស័រ អ្នកនាងក៏ត្រៀមលុយគួរសមដើម្បីនាំប្ដីដើរលេងក្នុងពេលមិនសម្ដែងដើម្បីអោយប្ដីស្គាល់អោយសព្វនៅក្នុងស្រុកបារាំងនោះផង។

អ្នកនាង ខាត់ សុឃីម និយាយថានេះជាដំណើរសំខាន់មួយដែលអ្នកនាងតែងនឹកស្រម៉ៃ ដោយសារតែប្រទេសនៅតំបន់អឺរ៉ុបទើបអ្នកនាង និងស្វាមីមានបំណងចង់ទៅក្រោយពេលរៀបការ។ អ្នកនាងសប្បាយចិត្ត ដែលមានបំណងចង់នាំប្ដីដើរលេងបែបនេះតាំងពីអំឡុងឆ្នាំមុន ប៉ុន្តែដោយសាររវល់ពេកក៏ត្រូវអាក់ខាន ហើយស្រាប់តែមានសំណាងត្រូវបានស្ពុនស័រធានាអោយទៅច្រៀងជាមួយស្វាមី និងប្អូនស្រី ដែលមិនខុសពីបានដើរលេង ហើយបានលុយទៀតបែបនេះ។ អ៊ីចឹងហើយទើបអ្នកនាងសម្រេចចិត្តស្ពាយលុយមួយចំនួនជាប់ខ្លួន ដើម្បីអាចមានលទ្ធភាពដើរលេង និងទិញទំនិញដែលស្រឡាញ់ជាដើមកុំអោយពឹងតែលុយពីការសម្ដែងដែលអាចមិនគ្រប់គ្រាន់។

អ្នកនាងថាទៅបារាំងលើកនេះអត់ខ្វល់ថាអស់លុយថ្លៃសម្ដែង ឬអស់ទាំងលុយយកទៅនោះទេ ប៉ុន្តែអ្វីដែលអ្នកនាងចង់បានគឺបានសប្បាយចិត្ត និងបានទំនិញប្រេនប្រេនមួយចំនួនអោយស្គាល់នឹងគេ កុំអោយគេថាអន់ពេល។ យ៉ាងណាមិញ អ្នកនាងក៏បានប្រកាសថានឹងមានការសន្សំសំចៃផងដែរ គឺមិនមែនយកទៅប៉ុន្មានចាយអោយអស់ប៉ុណ្ណឹងនោះទេ។ អ្នកនាងប្រកាសថានឹងដើរលេងបន្ថែមពីលើការសម្ដែងអោយសប្បាយអស់ដៃ ដោយសារតែខំរកយូរហើយ គឺមិនអាចមិនហ៊ានចាយ មិនហ៊ានដើរលេងក្រៅពីអ្នកអាមេរិកនាំដើរលេងសុទ្ធសាធនោះទេ។ ម្យ៉ាងមកពីអ្នកនាងក៏មានប្អូនស្រីរស់នៅអាមេរិកនោះផង គឺអ្នកនាងកាន់តែមានអារម្មណ៍អត់ភ័យរឿងខ្វះអ្នកជូនដើរសម្រាប់គម្រោងមួយនេះ៕

មតិយោបល់