ក្រុមជើងខ្លាំងបារាំង Paris Saint Germain កំពុងតែព្យាយាមស្វែងរកដំណោះស្រាយយ៉ាងសកម្មមួយ ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងរវាង Edinson Cavani និង Neymar ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Independent បានឲ្យដឹងថា ក្រុម Paris Saint Germain បានឈានដល់ការបញ្ចប់បញ្ហាចម្រូងចម្រាស់រវាងខ្សែប្រយុទ្ធទាំង២ Neymar និង Cavani បានហើយ។ ប្រភពខាងលើដដែលបានឲ្យដឹងបន្ថែមទៀតថា ដើម្បីដោះស្រាយបញ្ហានេះលោក Nasser Al-Khelaifi បានសម្រេចចិត្តផ្តល់ប្រាក់ចំនួន ១លានអឺរ៉ូដល់ Cavani ដើម្បីប្រគល់តួនាទីអ្នកទាត់បាល់ ១១ម៉ែត្រឲ្យទៅ Neymar វិញ។ ការផ្តល់ទឹកប្រាក់យ៉ាងច្រើននេះ អាចជាដំណោះស្រាយមួយ សម្រាប់បញ្ចប់ជម្លោះ រវាងខ្សែប្រយុទ្ធជួរមុខទាំង២ ព្រមទាំងអាចលួងចិត្ត Neymar ឲ្យវិលមកកាន់ការប្រកួតជាថ្មីវិញផងដែរ។
ម្យ៉ាងវិញទៀតនោះ លោក Nasser Al-Khelaifi មិនចង់បាត់បង់កីឡាករណាម្នាក់ឡើយ ជាពិសេស គឺ Cavani ព្រោះថាខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាលរូបនេះ បានចូលរួមចំណែកជួយក្លិបជាច្រើនរដូវកាលកន្លងមកហើយ។ យ៉ាងណាវិញនោះ ក្រុម Paris Saint Germain ក៍មិនចង់បាត់បង់ Neymar ឡើយ ដោយសារក្លិបបានចំណាយទឹកប្រាក់សន្ធឹកសន្ធាប់ក្នុងការទិញខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ដោយសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អប្រសើរ។
ដូច្នេះហើយ ការផ្តល់ទឹកប្រាក់ ១លានអឺរ៉ូ ដល់ Edinson Cavani នឹងអាចលួងចិត្តឲ្យកីឡាកររូបនេះយល់ព្រមប្រគល់តួនាទីអ្នកទាត់បាល់ ១១ម៉ែត្រដល់ Neymar ដើម្បីបញ្ចប់បញ្ហាដែលកំពុងស្មុគស្មាញនេះ។
មតិយោបល់