ក្នុងចំណោមតារាល្បីៗដែលមានសំណាងបានដើរនៅលើកម្រាលព្រំក្រហមសប្បុរសធម៌ របស់សាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា នៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ គេកត់សម្គាល់ថាតារាល្បីឈ្មោះ ដែលមានឈ្មោះដើរម៉ូដនៅលើកម្រាលព្រំ មើលទៅមិនខុសពីព្រឹត្តិការណ៍បង្ហាញខ្លួនរបស់តារាល្បីៗ នៅលើកម្រាលព្រំដូចគ្នាដែលកើតមានឡើងនៅក្រៅប្រទេសនោះទេ។ តារាៗនៅវគ្គដើរម៉ូដនេះ ទទួលបាននូវការស្វាគមន៍ពីសំណាក់ហ្វេន ធ្វើអោយពួកនាងទទួលបាននូវភាពលេចធ្លោរយ៉ាងខ្លាំង ជាពិសេសតារាស្រីដែលមានស្តីលធ្វើអោយហ្វេសទាក់ទាញជាងគេ។
តារាទាំងនេះគ្រាន់តែដល់វិនាទីត្រូវប្រកាសអោយដើរនៅលើកម្រាលព្រំ គេកត់សម្គាល់ថាម្នាក់ៗ ទទួលបាននូវសំលេងស្វាគមន៍ ហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពីសំណាក់អ្នកទស្សនារាប់ពាន់នាក់ ជាពិសេសអ្នកគាំទ្រដែលជាប់នៅព្រំដោយផ្ទាល់។ យ៉ាងណាមិញ សន្ទុះគាំទ្រចំពោះតារាស្រីទាំងនោះ ក៏អាស្រ័យលើស្ទីលដើរលើកម្រាលព្រំ និងភាពល្បីល្បាញរបស់ពួកគេផងដែរ ខណៈដែលតារាស្រីទាំងនោះ អ្នកលេចធ្លោរជាងគេក៏ត្រូវគេឃើញថា ទឹម រដ្ឋា កញ្ញា ដួង ម៉ានិច កញ្ញា ចាន់ គង្ការ កញ្ញា ណាតាហ្សា តួឯកកំណត់ហេតុនាងនាថ និងអ្នកនាងលី ម៉ារីណា នាំមុខគេក្នុងចំណោមតារាស្រី និងតារាប្រុសដែលមានមុខដើរបង្ហាញម៉ូដនៅក្នុងព្រឹត្តិការណ៍នោះផងដែរ។
នេះជាវេទិកាដ៏អស្ចារ្យមួយដែលជួយអោយតារាល្បីៗកាន់តែមានកិត្តិយស និងមានប្រជាប្រិយភាពខ្លាំងឡើង ដោយសារតែព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំយ៉ាងអស្ចារ្យនៅលើកម្រាលព្រំ នៅក្រោមក្រសែភ្នែកអ្នកគាំទ្រយ៉ាងកុះករ។ ឈុតក្រហម របស់ កញ្ញាទឹម រដ្ឋា បានជួយអោយនាងលេចធ្លោជាងគេ ជាពិសេសក្នុងពេលដែលនាងដើរក្រវីដៃ និងចាប់ដៃអ្នកគាំទ្រដែលស្ទុះស្វាគមន៍នាងតាំងពីចុងព្រំ រហូតដល់វេទិកា។ ប៉ុន្តែស្ទីលនៅលើកម្រាលព្រំរបស់តារាសម្ដែង មាស សម្ផស្ស និងចាន់ ស្រីរ័ត្ន ក៏មានអ្នកគាំទ្រស្វាគមន៍ច្រើនណាស់ដែរ បើទោះជាការបង្ហាញខ្លួនលើកទី១របស់អ្នកទាំងពីហាក់មិនទាន់ថ្នឹកនឹងការបង្ហាញម៉ូដនៅក្នុងព្រឹត្តិការណ៍មួយនេះនៅឡើយ។ អ្នកនាងលី ម៉ារីណា កញ្ញា ដួង ម៉ានិច កញ្ញាទឹម រដ្ឋា កញ្ញាណាតហ្សា និងកញ្ញាចាន់ គង្ការ ដែលសុទ្ធតែបានដើរម៉ូដនៅលើកម្រាលព្រំធំមួយនេះ២លើកម្នាក់រួចមក ក្នុងចំណោមការរៀបចំចំនួន៣លើក គឺមើលទៅសំបូរស្ទីល និងស្វាហាប់នៅលើកម្រាលព្រំ ពេលស្វាគមន៍អ្នកគាំទ្រ និងសំបូរស្ទីលធ្វើអោយផ្ទុះសំលេងហ៑ោកញ្ជ្រៀវកងរំពង ទើបភាពលេចធ្លោរបស់អ្នកទាំង៤អណ្ដែតខ្ពស់ជាងគេ ដោយគ្រាន់តែមានការប្រកាសថា អ្នកទាំង៤ត្រូវមកកាន់កម្រាលព្រំ ហើយម្នាក់ៗក៏ដើរបណ្ដើរគ្រវីដៃបណ្ដើរ និងមានស្ទីលស្វាគមន៍លើកម្រាលព្រំ ទាក់ទាញអោយអ្នកគាំទ្រ ហ៊ោកញ្ជ្រៀវនោះ។
តោះមើលស្ទីលតារាស្រីជាអ្នកដើរបង្ហាញម៉ូដនៅលើកម្រាលព្រំសារជាថ្មី៖
មតិយោបល់