ក្រោយពីមានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក រហូតមានអ្នកដៀលលោកថាជាតារាថោកផង ពេលនេះមានការបង្ហោះវីដេអូបកស្រាយហើយថា ការពិតវីដេអូ ដែលម៉ាដូណា ផ្ទុះជម្លោះជាមួយបុរសម្នាក់នោះ គឺជាវីដេអូរៀបចំ ដើម្បីបង្ហាញពីខ្លឹមសាររួមគ្នាថែរក្សាបរិស្ថាននៅគីរីរម្យប៉ុណ្ណោះ។
វីដេអូមួយថ្មីដែលបានបង្ហោះឡើងបានបង្ហាញថា មុននឹងឈានដល់ការផលិតវីដេអូជម្លោះនោះ គឺមានការចាត់ចែងពីអ្នកដឹកនាំ តែតម្រូវអោយលោក ម៉ាដូណា និង បុរសអ្នកថតត្រូវធ្វើសម ដើម្បីកុំអោយមានការសង្ស័យ។
វីដេអូនោះ ត្រូវបានទម្លាយថា ដើម្បីអោយមានការចាប់អារម្មណ៍ក្នុងការថែរក្សាអនាម័យនៅគីរីរម្យ ទើបក្រុមការងារជ្រើសយកទីនោះជាកន្លែងថត ដោយបានទាំងជ្រើសលោកម៉ាដូណា ជាតួសម្ដែង។
ក្រោយការបង្ហោះវីដេអូបញ្ជាក់ពីការថតលេង ម្នាក់ៗស្ដាយខ្លួនដែលបានជេរប្រទិចលោកម៉ាដូណា ប៉ុន្តែក៏នៅតែមានការលើកឡើងថា វីដេអូនេះ ធ្វើអោយប៉ះពាល់លោកម៉ាដូណា ច្រើនជាងចំណេញផងដែរ ដោយសារតែក្នុងពេលផ្ទុះប្រតិកម្មគឺលោកត្រូវគេជេរពេញប្រទេស តែពេលបកស្រាយ មិនសូវជាមានអ្នកចាប់អារម្មណ៍ចែកចាយដំណឹងនោះទេ។ វីដេអូ នេះ ត្រូវបានគេចាត់ទុកថា ជាគំរូអាក្រក់មួយ ដែលជះឥទ្ធិពលដល់តម្លៃអ្នកសិល្បៈ ដែលមិនបានដឹងថាជាការសម្ដែងនោះផង៕
https://youtu.be/5yK8V5vdKgM
https://youtu.be/cwpLxT11a0g
មតិយោបល់