ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈុត​ឆាក​ក្តៅ​សាច់​ក្នុង​រឿង “Horns” កំពុង​ប្រទាញ់​អារម្មណ៍​មហាជន (Video Inside)

​បច្ចុប្បន្ន​នេះ​ឈុត​ឆាក​ក្តៅ​សាច់ តារា​សម្តែង​ក្នុង​រឿង Harry Porter ក្នុង​លក្ខណៈ​អាក្រាតកាយ​ដ៏​រោល​រាល បាន​រីក​រាលដាល​នៅ​ល​បណ្តាញ​សង្គម ដែល​កូរ​អារម្មណ៍​អ្នកគាំទ្រ​រឿង​មួយ​នេះ ។​
​ឈុត​ឆាក​ក្តៅ​សាច់​របស់​តារា​សម្តែង Daniel Radcliffe ក្នុង​សាច់រឿង “Horns” បាន​ចេញ​ជា​វីដេអូ​ខ្លី​សាកល្បង ដោយ តួ​ប្រុស​ខាងលើ​បាន​បង្កាត់ភ្លើង​ស្នេហ៍​លើ​គ្រែ​ដ៏​រោល​រាល ជាមួយនឹង​តារា​ម៉ូ​ដែល​ដ៏​ស្រស់​សោភា ដែល​ប្រទាញ់​អារម្មណ៍​ពី​មហាជន យ៉ាងច្រើន​កុះករ ។​
​រឿង “Horns” ជា​ភាពយន្ត​ដ៏​រន្ធត់​មួយ ដែល​វាយប្រហារ​រោងកុន​អាមេរិក នៅ​ចុងខែ តុលា​ខាង​មុខ​នេះ​។ ខ្សែភាពយន្ត​នេះ​ត្រូវ​បា​ដកស្រង់​ចេញពី​ប្រលោមលោក ដែល​សរសេរ​ដោយ​លោក Joe Hill និង អ្នកដឹកនាំ​រឿង Alexandre Aja French ។​
​ក្នុង​ភាពយន្ត​នេះ តួ​ប្រុស Daniel ត្រូវ​ដើរតួ​ជា Ignatius ដែល​ជា​បុរស​ម្នាក់​ជាប់​សង្ស័យ ក្នុងកា​សម្លាប់​មិត្តស្រី របស់ខ្លួន​។ ជា​ការពិត​ណាស់ ដោយ​ជាប់​សង្ស័យ​ក្នុង​ការសម្លាប់​មិត្តស្រី​របស់ខ្លួន ជាង ១​ឆ្នាំ Ignatius បាន​ក្រោក​ពី​គេង​ក៏​ដុះ​ស្នែង​នៅលើ​ក្បាល ជាមួយនឹង​មហា​វេទមន្ត​ផងដែរ ដោយ​បាន​កំណត់រ​កមូ​ល​ហេតុ​មួយ​ពិតប្រាកដ​នៃ​ការស្លាប់​របស់​មិត្តស្រី ។​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

Horn

មតិយោបល់