ប៉ៃលិនៈ មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងសម្ងួតពោតមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃត្រង់ ទី២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងនៃអធិកាដ្ឋាននគរបាលស្រុកសាលាក្រៅ បានចុះសហការជាមួយកម្លាំងជំនាញការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានខេត្តប៉ៃលិន ដើម្បីធ្វើការចុះពន្លត់អគ្គិភ័យដែលកំពុងឆេះឃ្លាំង របស់ឈ្មោះ ហ៊ាង លេវ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ដល់កន្លែងកើតេហេតុ ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ទើបអាចគ្រប់គ្រងសភាពការណ៍បាន។
មូលហេតុដែលបណ្តាលឲ្យឆាបឆេះគឺ គឺផ្តើមចេញពីការទុស្សេខ្សែរភ្លើង ។ ចំណែកសម្ភារៈខូចខាតរួមមាន ម៉ូទ័រភ្លើងចំនួន២ , ឃ្លាំងសម្ងួតចំនួន១ និងគ្រាប់ពោតចំនួន ១០តោន៕
មតិយោបល់