ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែងល្បីលោក អេតវីន បង្កឲ្យបុរសម្នាក់រងរបួសយប់មិញ!

ក្រោយពិធីសម្ពោធរឿង«ថតកុន» របស់ផលិតកម្មLD តារាសម្ដែងចាប់ផ្ដើមឡើងកូដលោក អែនវីន បានបើករថយន្តបត់ចូលចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធន: នៅម្ដុំម៉ុងឌីយ៉ាល់ បានបង្កឲ្យបុរសម្នាក់ជិះម៉ូតូលឿនគេចមិនទាន់ ហើយបុកពេញទំហឹងចាំរថយន្តរបស់ មានរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍បានកើតឡើងនៅវេលាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីលោក អែនវិន ចេញពីសម្ពោធកុន ដោយត្រូវគេអះអាងជិះជាមួយនារីម្នាក់ទំនងជាគូស្នេហ៍។

ហេតុការណ៍ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នោះ កើតឡើងមកពីលោកជិះរថយន្តទំនើប LEXUS ហើយបត់ចូលលឿនពេក ក្នុងពេលដែលបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ក៏គេចមិនទាន់ ហើយបុកពេញទំហឹង បណ្តាលឲ្យបុរសនោះរងរបួសធ្ងន់ ហើយលោកអែតវីន និង គូស្នេហ៍មិនបានរត់គេចទៅណាទេ ក្រោយហេតុការណ៍នេះកើតឡើង។

នៅមិនទាន់ដឹងថា ស្ថានភាពអ្នករបួសយ៉ាងណាឡើង ខណ:ដែលហេតុការណ៍នេះត្រូវបានមន្ត្រីក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ធ្វើការដោះស្រាយ។ លោកអែនវីន ក៏មិនទាន់អាចសុំការបកស្រាយបានដែរ ក្រោយពីមានការបង្ហោះបែបនោះ៕

មតិយោបល់