កូរ៉េៈ កងយោធាកូរ៉េខាងត្បូង គ្រោងនឹងអភិវឌ្ឍមីស៊ីល ដែលមានអនុភាពបំផុតបន្ថែមទៀត ខណៈមើលឃើញពីលទ្ធភាព អាចផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។
តាមរបាយការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានព្រមព្រៀងគ្នាលើគោលនយោបាយលើកកម្ពស់សមត្ថភាព និងពង្រឹងកម្មវិធីមីស៊ីលរបស់កូរ៉េខាងត្បូង ដើម្បីអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រភេទថ្មី ឈ្មោះថា Hyunmoo IV ។
ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកសភាកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បាននិយាយថា « ក្រុងសេអ៊ូល នឹងអភិវឌ្ឍមីស៊ីលទាំងនោះជាបីប្រភេទ សម្រាប់មីស៊ីលវាយប្រហារលើកដំបូងបង្អស់របស់ខ្លួន» ដោយទុកពួកវាប្រើក្នុងដំណាក់កាលនៃសង្រ្គាមដំបូង ដើម្បីបំផ្លាញកងកាំភ្លើងធំៗ និងមីស៊ីល ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការមីស៊ីលផ្លោងរបស់កូរ៉េខាងជើង៕

មតិយោបល់