ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ចរណៃ ជំងឺដាច់សរសៃបេះដូង ឈានដល់កម្រិតសង្គ្រោះបន្ទាន់

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែង កញ្ញា ពេជ្រ ចរណៃ ត្រូវគេដឹងថាបានបញ្ជូមទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យជោរីបឹងស្នោរ ដោយជំងឺដាច់សរសៃប្រើសបេះដូងរបស់នាងធ្វើទុក្ខធ្ងន់ធ្ងរ។

មកទល់ម៉ោងនេះ នៅមិនទាន់អាចដឹងពីស្ថានភាពជំងឺរបស់នាងនៅឡើយទេ បន្ទាប់នាងត្រូវបានបញ្ជូនទៅសង្គ្រោះ កាលពីយប់ម៉ោង៩ ថ្ងៃទី២៦ តុលា។ តាមអ្វីដែលធ្លាប់អះអាង ជំងឺដាច់សរសៃប្រើសបេះដូងរបស់នាង បានកើតមានឡើងយូរហើយ ដោយខាងពេទ្យជំនាញតម្រូវឲ្យនាង ធ្វើការវះកាត់ ដែលគ្រោងចំណាយថវិកាប្រមាណ២មុឺនដុល្លារ ប៉ុន្តែដោយសារតែនាងមិនមានលទ្ធភាព ទើបបណ្ដោយឲ្យជំងឺធ្វើទុក្ខកាន់តែធ្ងន់ ដោយឩស្សាហ៍បណ្ដាលឲ្យនាងសន្លប់ និងថប់ដង្ហើម ជាញឹកញាប់។

នាងធ្លាប់អះអាងថា ខំប្រឹងសម្ដែង ដើម្បីយកលុយទៅព្យាបាល តែដោយសារតែនាងក៏ត្រូវមានបន្ទុកក្នុងគ្រួសារ ទើបពិបាកក្នុងការសន្សំលុយវះកាត់។ នាងកំពុងសង្រ្កោះក្នុងមន្ទីពេទ្យចារៃ នៅជិតបឹងស្នោរនាពេលនេះ ដោយលោកអ្នកអាចទំនាក់ទំនងជួយបរិច្ចាគថវិកាតាមរយ:លេខនាងផ្ទាល់ ០៩៦ ៩២៦៧៧៧៧៕

មតិយោបល់