ព័ត៌មានសុខភាព

គួរចាំទុក! ទម្លាប់ទទួលទានអាហារ៣យ៉ាងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ តែអ្នកធ្វើវាស្ទើររាល់ថ្ងៃ

ក្នុងចំណោមអាហារទាំង៣ពេល សុទ្ធតែមានសារៈសំខាន់ដូចគ្នាសម្រាប់ថែបំប៉នរាងកាយ ក៏ប៉ុន្តែវាក៏អាចផ្តល់ផលអាក្រក់ត្រលប់មកវិញផងដែរ ប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជាទម្លាប់ក្នុងការទទួលទានមួយចំនួន ដែលអ្នកជំនាញបានធ្វើការណែនាំឲ្យអ្នករាល់គ្នាជៀសវាងឲ្យបាន៖

១.ញ៉ាំសាច់ច្រើនពេក
ការទទួលទានសាច់ច្រើនហួសកម្រិតបង្កើនហានិភ័យនៃជំងឺមហារីក និងបេះដូង ជាពិសេសសាច់អាំង ឬដុតតែម្តង។ ការញ៉ាំសាច់អាំងច្រើននៅពេលល្ងាចមិនត្រឹមតែមិនសូវទទួលបានអាហារូបត្ថម្ភនោះទេ វាក៏ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារផងដែរ។

លើសពីនេះទៅទៀត ការញ៉ាំសាច់ច្រើនជាងបន្លែ ងាយនឹងជួបបញ្ហាធាត់ជ្រុល បង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ជំងឺមហារីកពោះវៀនធំ និងជំងឺដ៏មានគ្រោះថ្នាក់ជាច្រើនទៀត។

២.កម្តៅអាហារញ៉ាំម្តងទៀត
ការកម្តៅអាហារដែលនៅសល់ពីល្ងាចមកញ៉ាំម្តងទៀត គឺជាដំណោះស្រាយទៅទូសម្រាប់មនុស្សដែលមានការរវល់ច្រើន ប៉ុន្តែនេះជាមូលហេតុមួយដែលធ្វើឲ្យអ្នកកើតមានឈឺដោយមិនដឹងខ្លួន។ អាហារដែលឆ្លងកាត់ការដុតកម្តៅជាលើកទីពីរ នឹងផលិតអាស៊ីត nitrite កាន់តែច្រើន នៅពេលដែលអ្នកលេបចូលទៅក្នុងពោះ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ក្រពះ។

មិនតែប៉ុណ្ណោះ អាហារដែលរក្សាក្នុងទូរទឹកកករយៈពេល៦ម៉ោង ហើយត្រូវបានគេយកទៅកម្តៅម្តងទៀតជាតិអាស៊ីត nitrite នឹងកើនឡើងកាន់តែខ្លាំង។ ជាពិសេសជាតិអាស៊ីត nitrite នៅក្នុងបន្លែអាចកើនដល់ ១៦ភាគរយ ចំណែកឯនៅក្នុងសាច់ជ្រូកនឹងកើនដល់ ៧០ភាគរយ។ អាហារដែលរក្សាទុកក្នុងទូរទឹកកក រយៈពេល ១៨ម៉ោង ហើយយកទៅកម្តៅម្តងទៀត កម្រិតនៃជាតិអាស៊ីត nitrite នឹងកើនឡើងកាន់តែខ្ពស់ អាចបណ្តោលឲ្យអ្នកទទួលទានពុលបាន។

ដូច្នេះអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំថា មនុស្សមិនគួររក្សាអាហារក្នុងទូរទឹកកកលើសពី៥ម៉ោងនោះទេ ជាពិសេសអាហារដែលផ្ទុកប្រូតេអ៊ីនច្រើន។ ប្រសិនបើអ្នកចង់កម្តៅសាច់ឡើងវិញគួរតែកម្តៅមិនលើសពី១០នាទីឡើយ។

៣.ការទទួលទានអាហារដែលមានជាតិហិរ
ការញ៉ាំអាហារពេលល្ងាចដែលមានរសជាតិហិរច្រើនពេក អាចបង្កឲ្យមានផលអាក្រក់ដល់ក្រពះ និងមានបញ្ហាដល់ការគេង។ ទម្លាប់ទទួលទានអាហារពេលល្ងាចដែលមានគ្រឿងទេសហិរដូចជា ខ្ទឹមស ម្រេច ម្ទេស ខ្ញី… អាចបណ្តោលឲ្យខូចប្រព័ន្ធរំលាយអាហារ។

ថ្វើបើរសជាតិហិរ អាចជួយបង្កើនចំណង់អាហារក៏ពិតមែន ប៉ុន្តែវាអាចរំញោចរាងកាយដែលបណ្តោលឲ្យចង្វាក់បេះដូងលោតលឿន ក្តៅក្នុងពោះ គេងមិនលក់។

បើអ្នកមិនបញ្ឈប់ទម្លាប់ទទួលទានអាហារហិរទេ អ្នកអាចជួបនឹងបញ្ហាឈឺបំពង់ក ទល់លាមក រលាកទងសួត រលាកក្រពះ រលាកលំពែងរ៉ាំរ៉ៃ…។ យកល្អអ្នកគួរតែផ្លាស់ប្តូរទម្លាប់ទទួលទានអាហារហិរនៅពេលល្ងាចទៀតទៅ ប្រសិនបើស្រឡាញ់សុខភាព៕

ប្រភព៖ soha

មតិយោបល់