(ភ្នំពេញ)៖ ហ្សាណា កើតចេញពីប្រភពនាម ជាក្មេង ស្រី ធម្មតាៗ ដែល ស្រឡាញ់វិស័យសិល្បៈខ្លាំង និងបានឈាន ដល់ដាក់ពាក្យចូលប្រកួតក្នុង កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «The Voice Cambodia» ដោយមានការលើកទឹកចិត្តពីគ្រួសារផង។ ទោះមិនបាន ជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែនាង ក៏បាន ជោគជ័យក្លាយជាតារាចម្រៀងរបស់ផលិតកម្ម ហង្សមាស និងបាន ចេញ បទ ចម្រៀងជា ច្រើន ហូរហែរយៈពេល ជា ច្រើនឆ្នាំកន្លងមកនេះ។ តារាចម្រៀង រ៉េត ស៊ូហ្សាណា បាន បង្ហោះរូបភាព ៣សន្លឹក ភ្ជាប់នឹង សារវែងប្រកាសថា ខ្លួន បានបញ្ចប់ការសិក្សាដោយជោគជ័យហើយ ក្រោយ ពុះពារគ្រប់ឧបសគ្គរយៈពេល ៤ឆ្នាំ លើវិស័យអប់រំ និង សិល្បៈ។
លើ Post ដែល បង្ហោះ នៅល្ងាចថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២នេះ រ៉េត ស៊ូហ្សាណា បាន ឲ្យសរសេរថា៖ «រៀនផង ធ្វេីការផងក្នុងពេលតែមួយ មិនមែនជារឿងងាយស្រួលទេ….តែពេលនេះខ្ញុំអាចធ្វេីបានហេីយបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយះពេល4ឆ្នាំខ្ញុំបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Raffles international college majoring in business management. I did it. After 4 years of hard work I finally graduated from raffles international college majoring in Business Management. @rafflescambodia #graduated #2022 »។
អមជាមួយនឹង និស្ស័យសិល្បៈ ហ្សាណា ក៏មិនភ្លេចក្នុងការចាប់យកឲ្យជាប់ជាមួយនឹង ការសិក្សាដែរ ដោយនាង បាន ជ្រើសសិក្សាមុខជំនាញ គ្រប់គ្រងពាណិជ្ជកម្ម នៅមហាវិទ្យាល័យ Raffles International College។
ការសិក្សាផង និង ធ្វើការផង ក្នុងពេល តែមួយ ពិតជាមិនមែនជារឿងងាយស្រួលទេ ហើយក្រៅពីហ្សាណា ក៏ឃើញថា យុវជន យុវនារីភាគ ច្រើននាសម័យបច្ចុប្បន្ននេះជ្រើសដើរផ្លូវនេះ ព្រោះក្រៅអាច រកចំណូលផ្គត់ផ្គង់ការសិក្សា ពួកគេ ក៏មានឱកាសក្នុង ការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅនូវអត្ថន័យជីវិតដែរ ហើយវាជា វ័យដែល មាន ន័យបំផុត៕
មតិយោបល់