កាលពីយប់ថ្ងៃទី១១ វិច្ឆិកា ក្រុមបាល់ទាត់មហាហង្ស ដែលចម្រុះដោយតារាល្បីៗ បានប្រកាសជាផ្លូវការនូវក្រុមរបស់ខ្លួន ដោយមានតារាសម្ដែងល្បីៗ ជាអ្នកគាំទ្របាល់ទាត់យ៉ាងច្រើនកុះករទៅអបអរសាទរ។ អ្វីដែលត្រូវគេកត់សម្គាល់ទៀតនោះ គឺគ្រាន់តែបិទបញ្ចប់ការប្រកាសឲ្យដឹង ពីក្រុមបាល់ទាត់នេះភ្លាម ក៏មានការប្រកួតបាល់ទាត់ផ្លូវការជាមួយក្រុមផលិតករថៃតែម្ដង ដោយការប្រកួតដែលមានតារាសិល្បៈចូលរួមទស្សនាយ៉ាងស្អេកស្កះនេះ ត្រូវបានបញ្ចប់ដោយលទ្ធផល 7-0 ធ្វើឲ្យក្រុមផលិតករថៃបាក់មុខនោះផង។
ការប្រកួតដែលបានធ្វើឡើងនៅទីលានបាល់ទាត់វេស្ទើន នៅជិតភ្នំពេញថ្មីនេះ ត្រូវបានគេឃើញមានការចូលរួមអបអរ និងទស្សនា ពីតារាល្បីៗជាច្រើន គូរឲ្យកត់សម្គាល់ ដោយវត្តមានរបស់តារាទាំងនោះ បានទាំងរួបរួមគ្នាស្រែកហ៑ោកញ្ជ្រៀវយ៉ាងកងរំពង មិនខុសពីការរួមគ្នា ធ្វើឲ្យជ័យជម្នះរបស់ក្រុមបាល់ទាត់មហាហង្ស កាន់តែមានភាពអឹុកអធឹក ក្រោយពេលបំបាក់ក្រុមពាណិជ្ជករថៃ នៅលើទឹកដីរបស់ខ្លួន ក្នុងលទ្ធផល7-0 ។ ជ័យជម្នៈរបស់ក្រុមនេះ ក៏ត្រូវគេមើលឃើញថា កើតឡើងដោយសារតែមានតារាសិល្បៈយ៉ាងច្រើន ទៅចូលរួមអបអរយ៉ាងស្កេកស្កះ នៅទីលាននាយប់នោះផងដែរ ដែលមិនខុសពីការរួមកម្លាំងគ្នា ដើម្បីឲ្យឈ្នះក្រុមថៃ។
លោក អុិន សុភិន មេក្រុមបាល់ទាត់មហាហង្ស បានអះអាងថា មុនមានពិធីប្រកាសក្រុមមួយនេះជាផ្លូវការ ក្រុមបាល់ទាត់ដែលចម្រុះ ដោយតារាសម្ដែងល្បីៗរបស់លោក ក៏បានចូលរួមប្រកួត២៥លើករួចមកដែរ ដោយលទ្ធផលឈ្នះ គឺមានដល់ជាង២០លើក ដែលលោក បានហៅការប្រកួតចង់ដឹងថ្វីជើងកន្លងមកនោះថា ជាលទ្ធផលវិជ្ជមាន។ លោកថាក្រុមមហាហង្ស ក្រោយការប្រកាសជាផ្លូវការ និងប្រមូលតារាសម្ដែងល្បីៗ ឲ្យក្លាយជាកីឡាករក្នុងក្រុមឲ្យបានកាន់តែច្រើន បន្ទាប់ពីក្នុងក្រុមនេះ ប្រមូលបានសមាជិកជាតារាសម្ដែងល្បីៗ ដែលមានទាំងតារារបស់មហាហង្ស និងនៅក្រៅផលិតកម្មបានចំនួន១៥រូបហើយ។ លោកមានអារម្មណ៍សប្បាយចិត្ត ដែលគ្រាន់តែថ្ងៃបើកសម្ពោធ ក៏ទទួលបានលទ្ធផល 7-0 ក្នុងការប្រកួតជាមួយក្រុមផលិតករថៃ ដែលក្រុមមួយនេះ ក៏មានអ្នកជំនាញខាងលេងបាល់ទាត់ដែលមានជើងល្អៗ មិនធម្មតាផងដែរ៕
មតិយោបល់