Post News Media ព័ត៌មានជាតិ ប៉េអឹមខណ្ឌដូន...

ប៉េអឹមខណ្ឌដូនពេញបន្តចាប់បង្រ្កាបគឿងញៀននៅក្នុងផ្សារសូរិយាម៉ល

ភ្នំពេញ: ដោយសារតែចាប់បង្រ្កាបមិនចេះអស់មិនចេះចប់ ព្រោះតែសម្បូរជនសង្ស័យជួញដូរគ្រឿងញៀន ដែលមកលក់ដូរដូចផ្សារត្រីនៅក្នុងផ្សារសូរិយាម៉លនោះ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនកាលពីវេលាម៉ោង០១និង០៥នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ចំណុចក្នុងចំណតឡានផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

មន្ត្រីប៉េអឹមខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជួន រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវ៣៣៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ចំណែកវត្ថុតាងចាប់យករួមមានម្ស៉ៅក្រាមសថ្លាចំនួន០៦កញ្ចប់ទូរស័ព្ទ០២គ្រឿង ម៉ូតូ០១គ្រឿងម៉ាក មីនីស្កុបពី គ្មានស្លាកលេខ។

មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននោះ គឺកម្លាំជំនាញបានស្រាវជ្រាវពីមុខសញ្ញានោះជាយូមកហើយលុះដល់ថ្ងៃនេះដឹងយ៉ាងច្បាស់ថា ជនសង្ស័យរូបនោះបានមកជួញដូរនៅចំណុចចំណតឡានក្នុងផ្សារសូរិយាម៉ល កម្លាំងអាវុធហត្ថខណ្ឌដូនពេញក្រោមការបញ្ជាផ្ទាល់ពីលោកថោង ពិសិដ្ឋ មេបញ្ជាការខណ្ឌដូនពេញក្នុងការចេញល្បាតទប់ស្កាត់រាល់បទល្មើសផ្សេងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះដូច្នេះហើយកម្លាំងជំនាញចុះទៅបង្រ្កាបជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យរូបនោះព្រមទាំងដកហូតវត្ថុតាងថ្នាំញៀន ដើម្បីបញ្ជូនទៅទីបញ្ជាការអាវុធរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

photo_2016-06-07_18-05-37

photo_2016-06-07_18-05-38

photo_2016-06-07_18-05-42

Loading...