ភ្នំពេញ ៖ លោក រស់ សេរីវណ្ណាត ដែលជាម្ចាស់បទចម្រៀង Apolojoy បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកមិញនេះ ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក រស់ សេរីវណ្ណាត ដែលជាម្ចាស់បទចម្រៀង Apolojoy បានជួបគ្រោះចរាចរណ៍ កាលបីម៉ោង ៦ ព្រឹកមិញនេះ ខណៈដែលធ្វើដំណើរតាមម៉ូតូទៅហាត់ល្បុក្តតោ ជាមួយនឹងមិត្តភក្តិ ២ នាក់ទៀត ក៏រងរបួស្រាលផងដែរ ។ ប្រភពបានបន្តទៀតថា លោក បានបាក់ជើងស្តាំ តែមិនគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតឡើយ ។
បញ្ជាក់ផងដែរថា ម្ចាស់បទចម្រៀង Apolojoy បានធ្វើឲ្យប្រិយមិត្ត ជាច្រើនស្គាល់រូបលោក ដោយសារតែបទចម្រៀង ដែលមានចំណងជើងដ៏ប្លែក រួមជាមួយនឹងកាយវិការសម្តែងបទនេះ សឹងតែធ្វើឲ្យអ្នកទស្សនាសើចមិនបាន ។ ក្រៅពីល្បីក្នុងស្រុក ខាងទំព័រ ដំណឹង ក៏ធ្លាប់បានជួប ជនជាតិជប៉ុនម្នាក់ បានឲ្យដឹងថា “Apolojoy” ជាបទមួយល្បី តែល្បីខាងឆ្កួត ៕
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖
មតិយោបល់