ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូល ដកហូតទំនិញហួសកាលបរិច្ឆេទ ដំណាប់កន្ទួត ទឹកក្រូច ក្នុងផ្សារបឹងត្រគួន

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ មន្រ្តីជំនាញកាំកុងត្រូលសាខា ខេត្តបន្ទាយមានជ័យ ក្រោមការអនុញ្ញាតពីលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសំរបសំរួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យ និងធ្វើការណែនាំដល់អាជីវករ ប្រជាពលរដ្ឋអំពីការជ្រើសរើសយកទំនិញ ដែលល្អមិនហួសកាលបរិច្ឆេទ យកមកបរិភោគ ដើម្បីចៀសវាងនូវហានិភ័យ ដែលប៉ះពាល់ដល់សុខភាព ជាយថាហេតុ។

លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារសាខាកាំកុងត្រូល ខេត្ត បានឲ្យដឹងថា យុទ្ធនាការខាងលើនេះបានធ្វើឡើងនៅផ្សារបឹងត្រកួន ភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជួបជាមួយអ្នកលក់នៅក្នុងផ្សារបឹងត្រគួន លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានធ្វើការណែនាំថា ទំនិញដែលកាលគ្មានកាលបរិច្ឆេទ ច្បាស់លាស់ ហួសសុពលភាពប្រើប្រាស់និងខូចគុណភាព អ្នកលក់មិនត្រូវតាំងលក់នឹង លក់ទៅអោយអ្នកទិញយកទៅបរិភោគនោះទេ។

លោកថា ទំនិញដែលដែលតាំងលក់គ្មានស្លាកសញ្ញា អាស័យដ្ឋានត្រឹមត្រូវ នៅពេល អ្នកទិញទៅទទួលទានមានបញ្ហាដល់សុខភាពយើងមិនអាចរកឃើញអ្នកដែលទទួលខុសត្រូវលើករណីនេះឡើយ ដូច្នេះគប្បី អ្នកលក់ទាំងអស់ត្រូវចូលរួមទាំងអស់គ្នាកុំ ទទួលទិញយក មកលក់ឡើយ។មួយវិញទៀតចំពោះទំនិញដែលហួសសុពលភាពប្រើប្រាស់នឹងខូចគុណភាពមន្ត្រីជំនាញមិនអនុញ្ញាតិអោយដាក់តាំងលក់ទេព្រោះថាទំនិញទាំងនេះវាជាប្រភពគ្រោះថ្នាក់បំផុតដល់សុខភាពអ្នកប្រើប្រាស់។លោកបន្តថា ក្រោយពីការផ្សព្វផ្សាយ អប់រំ នេះ រាល់អ្នកលក់ទាំងអស់ដែលនៅតែល្មើសនឹងបម្រាម ហាមឃាត់របស់មន្ត្រីកាំកុងត្រូលនោះមន្ត្រីជំនាញនឹងចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថាជាលទ្ធផលមន្រ្តីជំនាញបានដកហូតទំនិញហួសកាលបរិច្ឆេទ រួមមាន៖ ដំណាប់កន្ទួត១១គីឡូក្រាម ទឹកក្រូច សាច់ មួយយួរ ស្មើ១២ដប កំទេចមីមួយថង់២០កញ្ចប់៕
https://youtu.be/F4Ynd2_Um6w

មតិយោបល់