ព័ត៌មានសិល្បៈ និងកម្សាន្ត

[VDO] តារាចម្រៀងស្ទាវ Justin Bieber ឈ្លោះវាយតប់គ្នា កក្រើកទីក្រុង Cleveland

បរទេស: កន្លងមក នាយ Justin Bieber ត្រូវបានគេស្គាល់ថា ជាតារាច្រៀងស្ទាវ និយមអ្វីប្លែកៗ រហូតចូលចិត្តបង្កើតបញ្ហា និងរងនូវរឿងអាស្រូវ ស្ទើររាប់មិនអស់មិនហើយ ខណ:កាលពីពេលថ្មីៗនេះ តារាចិត្តភ្លើងរូបនេះ បានបង្កជម្លោះជាមួយបុរសម្នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង ក្នុងទីក្រុង Cleveland នាថ្ងៃទី០៨ មិនថុនា ២០១៦។

វីដេអូឃ្លីប បែកធ្លាយនៅព្រឹកថ្ងៃទី១០ មិថុនា នេះ រវាងជម្លោះឈានដល់ការប្រើប្រាស់ អំពើហឹង្សាកម្លាំងបាយ នាយ Justin Bieber វាយតប់គ្នាជាមួយបុរសមាឌធំស្បែកខ្មៅម្នាក់ នៅមុខសណ្ឋាគារ Cleveland ក្នុងចំណោមមហាជន និងប្រិយមិត្តគាំទ្រខ្លួន ចំនួនច្រើនកុះករ ធ្វើឱ្យផ្អើលមនុស្សម្នារចោមរោមមើលអ៊ូអរ ទៀតផង។ ខណ:បាត់បង់ម្ចាស់ការ បណ្តាលឱ្យនាយ Justin Bieber គ្រប់គ្រងកំហឹងរបស់ខ្លួនមិនជាប់ ទើបបង្កជាជម្លោះនោះកើតឡើង ទន្ទឹមនឹងមកទល់ពេលនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ អំពីដំណើរដើមចម នៃមូលហេតុអំពើហឹង្សាហ្នឹងឡើយ។ ទោះយ៉ាងណា នាយ Justin Bieber ក៏បានផ្ញើសារសុំទោស ចំពោះទង្វើខុសឆ្គងរបស់ខ្លួន បន្ទាប់ក្រោយពេលមានការរិះគន់ធ្ងន់ៗ អំពីសំណាក់មហាជន ផងដែរ៕

ដើម្បីទម្លាយចម្ងល់ សូមទស្សនា ឃ្លីប បែកធ្លាយ អំពីអំពើហឹង្សារបស់ Justin Bieber ខាងក្រោម៖

មតិយោបល់