ព័ត៌មានជាតិ

វីដេអូកម្រ សម្តេចបរមនាថ នរោត្តម សីហមុនី សម្តែងក្នុងបទ«នឹកភ្នំធំ»

ភ្នំពេញ: នៅពេលថ្មីៗ នេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានទាញការចាប់អារម្មណ៍សារជាថ្មី តាមរយ:បទ «នឹកភ្នំធំ » ច្រៀងដោយអ្នកនាង រស់ សេរីសុទ្ធា ដោយមាន ព្រះរាជ វត្តមាន ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ព្រះរាជសម្តែង ក្នុងបទ មួយនេះ ដោយ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចាត់ទុកថា ជា វីដេអូ កម្រមួយ។

តាមរយ:វីដេអូឃ្លិប ៣នាទី និង ២២វិនាទី ដែលបង្ហោះនៅលើ គណនីយូធូប Soma Chhun បានសរសេរថា «ជាលើកទីមួយ ដែលខ្ញុំបានឃើញបទចម្រៀង នឹកភ្នំធំ»។ ឃ្លិបវីដេអូនេះ បានបង្ហាញយ៉ាងច្បាស់ថា មានព្រះរាជ វត្តមាន សម្តែងរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី។

ដោយឡែកអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ប្រើគណនីឈ្មោះ Chantharith Sear បានសរសេរថា « នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញបទចម្រៀងនេះ (នឹកភ្នំធំ) ដែលជាការសំដែងរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយផ្ទាល់កាលពីយុវ័យ សូមចូលរួមស្តាប់នឹងទស្សនាបទចម្រៀងមួយបទ នេះ»។

បញ្ជាក់ផងដែរថា ព្រះករុណា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី នា ឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាតនៅរាជធានីភ្នំពេញ។

បន្ទាប់មកព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាហ្ក (Prague) ប្រទេសឆេកូស្លូវ៉ាគីកាលពីឆ្នាំ១៩៦២ ។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រីនិងរបាំបុរាណរហូតដល់ឆ្នាំ ១៩៧៥ ។ នេះបើយោងតាម wikipedia ៕

ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖

photo_2016-06-10_11-40-16

//www.youtube.com/watch?v=EMxyPhAEhrM

មតិយោបល់