ក្នុងចំណោមតារាភាគច្រើន ដែលពុះកញ្ជ្រោលដើរលំហែកាយ ក្នុងឱកាសឆ្លងឆ្នាំសកលកាលពីយប់ថ្ងៃទី៣១ ធ្នូ ដែលត្រូវបានមនុស្សទូទាំងពិភពលោក ចាត់ទុកថាជាថ្ងៃពិសេស គេកត់សម្គាល់ឃើញតារាល្បីៗមួយចំនួន បានចំណាយពេលចេញទៅឆ្លងឆ្នាំសកលនៅក្រៅប្រទេសតែម្ដង។ តារាខ្លះទើបតែចេញទៅនៅមុនថ្ងៃឆ្លងឆ្នាំប៉ុណ្ណោះ តែតារាមួយចំនួនផ្សេងទៀត គឺបានចេញទៅតាំងពីមុនថ្ងៃបុណ្យណូអែល ខណៈដែលតារាខ្លះ គឺចេញទៅសម្ដែង។ យ៉ាងណាមិញ គេនៅតែកត់សម្គាល់ថា តារាទាំងនោះ បានបង្ហាញមុខឆ្លងឆ្នាំនៅក្រៅប្រទេសព្រមគ្នា។
លោក ម៉ៃ សុគន្ធ: បានចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលី តាំងពីខែធ្នូ មុនបុណ្យណូអែល ហើយតាមរយៈការចេញសម្ដែងនោះ ទើបធ្វើអោយលោកមានឱកាសឆ្លងឆ្នាំយ៉ាងសប្បាយនៅទីនោះ។
កញ្ញា ដេនី ក្វាន់ បានចាកចេញទៅឆ្លងឆ្នាំ ជាមួយគូស្នេហ៍គឺលោកចាន់ មករា នៅក្នុងប្រទេសថៃ។ កញ្ញា ត្រូវគេឃើញសប្បាយនឹងដើរទិញទំនិញផង និងថតរូបផង យ៉ាងផ្អែមល្ហែមជាមួយកំពូលស្នេហ៍។
សម្រាប់ពិធីករលោក សុខ សិរីវឌ្ឃនាវិញ លោកបានចាកចេញទៅកម្សាន្តនៅប្រទេសអូស្ត្រាលីតាំងពីមុនបុណ្យណូអែល ដោយលោកនឹងត្រូវត្រលប់មកវិញនៅយប់ថ្ងៃទី១ មករា នេះ បន្ទាប់ពីឆ្លងឆ្នាំរួច។
មិនខុសគ្នាដែរ តារាសម្ដែងលោក សូខូល ដែលត្រូវគេស្គាល់ថា ជាតារាលេងសាច់ដុំ បានចេញទៅឆ្លងឆ្នាំនៅប្រទេសវៀតណាម។ លោកបានប្រកាសនៅលើហ្វេសប៑ុកថា រូបរាងសាច់ដុំធំៗរបស់លោក បានធ្វើអោយអ្នកបានឃើញនៅក្នុងប្រទេសវៀតណាម លាន់មាត់នោះផង។
អ្នកនាង ខៀវ សានសាណា៖ អ្នកនាង និងស្វាមី បានចេញទៅដើររកម្សាន្ត យ៉ាងកាលីពនៅទ្វីបអឺរ៉ុប ប៉ុន្មានថ្ងៃមកហើយ ដោយអ្នកនាងទៅកម្សាន្តនៅប្រទេសអាឡឺម៉ង់ និងប្រទេសជាច្រើនទៀត ដើម្បីបង្កើនចំណងស្នេហ៍៕
មតិយោបល់