ព័ត៌មានសិល្បៈ និងកម្សាន្ត

ទើបកាន់តំណែងទូតសុឆន្ទៈ រុន ណាកូ ត្រូវក្លាស៊ិក ប្រកាសអោយតួឯក

យោងតាមផេករបស់ផលិតកម្មក្លាស៊ិក កាលពីល្ងាចថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៩ បានបង្ហោះក្ដៅៗថា ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោ និងស័ក្តសមកាលពីឆ្នាំ២០១៨ ដែលបានទទួលពានប្រជាប្រិយភាពឆ្នាំ២០១៩ ពីការបោះឆ្នោតមុននេះ លោក រុន ណាកូ គឺជាតួឯកប្រុសក្នុងរឿង”ទឹកភ្នែកមួយលានដំណក់”។ ការប្រកាសនេះ បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍មិនតិចទេ ដោយថែមទាំងសរសើរថា ឡូយមែនទើបក្លាយជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ក្នុងចំណោមម្ចាស់ពានទាំង១២រូបសោះ ក៍ឡលងតួឯកភ្លែត។

ផេកផលិតកម្មក្លាស៊ិកបានសរសេរបង្ហោះថា”សូមស្វាគមន៍សមាជិកថ្មីក្នុងផលិតកម្មក្លាសស៊ិក ដែលកាន់តំណែងជាតួឯកស្រីប្រុសនៅក្នុងរឿង ទឹកភ្នែកមួយលានតំណក់ 🙏❤️🙏
👉កញ្ញា កូកូ តារាចម្រៀងនឹងសម្តែង⭐️
👉លោក រុន ណាកូ ម្ចាស់ពាន⭐️គរងឈុតបុរាណត្រូវទម្រង់ និងលេចធ្លោឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាព ប្រចាំឆ្នាំ២០១៩ ដែលបានចូលរួមសម្តែងនៅក្នុងរឿងថ្មី គឺ រឿងទឹកភ្នែកមួយលានតំណក់ 👍ដែលត្រៀមថតនៅខែក្រោយបន្ទាប់ពីរឿងមន្តស្នេហ៍នាងដារីយ៉ា ដែលថតបញ្ចាប់នៅក្នុង ពេលឆាប់ៗ នេះ របស់ផលិតកម្មក្លាសស៊ិក👌”។ នេះជាការបញ្ជាក់ពីតំណែងច្បាស់លាស់របស់លោក រុន ណាកូ លើកដំបូង ក្នុងពេលដែលពេលកន្លងមក ផលិតកម្មក្លាស៊ិក បានត្រឹមតែបញ្ជាក់ថា លោកគឺជាតួអង្គមួយក្នុងរឿងទឹកភ្នែកមួយលានដំណក់ តែលាក់មិនដឹងថាលោកត្រូវគេអោយសម្ដែង ជាតួអ្វី។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បានបញ្ជាក់បន្ថែមថា លោករុន ណាកូ ពិតជាត្រូវបានលោកពេញចិត្តអោយសម្ដែងជាតួឯកក្នុងភាពយន្តថ្មីរបស់លោមមែន ដោយតម្រូវអោយសម្ដែងជាមួយ កញ្ញា កូកូ ដែលជាអតីតតារាចម្រៀងក្រុមហាយក្លាស់ដែលបាត់មុខប្រមាណ៤ឆ្នាំនោះ។ លោកថា កូកូត្រលប់មកសម្ដែង មុនពេលសម្រេចចិត្តចូលច្រៀង ហើយដោយលោកក៍ចង់អោយកញ្ញាកូកូ ដែលបង្ហាញខ្លួនចំពេលលោកត្រៀមថតរឿងថ្មី ក៍លោកសម្រេចជ្រើសនាងដែលជាកូនចៅចាស់ជាតួឯក ហើយសំលឹងឃើញលោក រុន ណាកូ ដែលជាម្ចាស់ពាន និងជាទូតសុឆន្ទៈមួយរូបរបស់គ្រួសារតារាកម្ពុជាជាតួឯក។ លោកថាតួអង្គឯកទាំងពីរនឹងសម្ដែងជាតួយុវវ័យលូយឆាយភ្លើតភ្លើន ហើយចុងបញ្ចប់សាច់រឿងបានក្លាយជាជនទឹកភ្នែក។ នេះជាភាពយន្តទី២ដែលលោកផលិតក្នុងបំណងបង្ហោះលើយូធូបបន្ទាប់ពីចប់រឿង “មន្តស្នេហ៍នាងដារីយ៉ា” តែកំពុងចរចារដាក់បញ្ចាំងលើទូរទស្សន៍មួយ៕

មតិយោបល់