ថ្លែងនូវមុនការប្រកួត កាលពីម្សិលមិញ លោក កែវ កុសល ដែលជាគ្រូបង្វឹកក្រុម បឹងកេត បានលើកឡើងថា ក្រុមភ្ញៀវដែលធ្លាប់យកឈ្នះលើក្រុមលោកដល់ទៅ ៩ទល់០ Ceres–Negros ពិតជាល្អគ្រប់ចំណុចលើស ក្រុមដំណាងកម្ពុជា។
គ្រូបង្វឹកវ័យក្មេងរូបនេះ បាននិយាយថា៖ និយាយរួមទៅ Ceres–Negros គឺមាន សមត្ថភាពកីឡាករម្នាក់ៗល្អ មានបច្ចេកទេសបោះបាល់ឲ្យគ្នាច្បាស់ បម្លាស់ទីលឿន កាយសម្បទា ព្រមទាំងកម្លាំង លើសពីក្រុមរបស់យើងឆ្ងាយណាស់។ ហើយចំពោះការប្រកួតស្អែកនេះ (ថ្ងៃនេះ) ក្ដីរំពឹងរបស់ខ្ញុំគឺធ្វើយ៉ាងឲ្យបានល្អ ជាងការប្រកួតជើងទី១ ដែលរបូតដល់ទៅ ៩ គ្រាប់ ធ្វើយ៉ាងណាមកចាញ់ត្រឹមតិចគ្រាប់ ឬអាចស្មើ និងឈ្នះការប្រកួតកាន់តែប្រសើរ។
បឹងកេត ទើបមាន ៣ ពិន្ទុក្នុងដៃប៉ុណ្ណោះ ខណៈដែលក្រុមហ្វីលីពីន Ceres–Negros មានដល់ទៅ ១០ ពិន្ទុ ឈរលេខ ១ ស្របពេលក្រុមលេខ២ Home United របស់សិង្ហបុរី មាន ៧ ពិន្ទុ ដូច្នេះមានន័យថា បើសិនបឹងកេតចាញ់ឬស្មើល្ងាចនេះគឺអស់ឱកាសឡើងទៅវគ្គបន្តទៀតហើយ បើសិន Home United ឈ្នះក្រុម Shan United ល្ងាចនេះ៕
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ក្នុងជំនួបទី៥ ប្រចាំពូល F រវាងក្លិប បឹងកេត ជាមួយ Cerse Negros នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ លើទីលានកីឡដ្ឋានជាតិ៕
មតិយោបល់