ព័ត៌មានកីឡា

Daniel Alves កាន់តែល្អ​ខណះ Chelesea កំពុងតាមប្រមាញ់

ខ្សែការពារស្លាបរបស់ក្រុម Juventus វ័យ ៣៣ឆ្នាំ Daniel Alves កំពុងតែបង្ហាញនូវទម្រង់លេងយ៉ាងល្អ បន្ទាប់ពីការរកគ្រាប់បាល់ ១ គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតចូល ១គ្រាប់ កាលពីប្រកួតជាមួយ AS MONACO នៅក្នុងពានរង្វាន់ UEFA Champion League ជើងទី២។

បន្ទាប់ពី Daniel Alves ផ្ទេរមកកាន់ Juventus កាលពីដើមរដូវកាលកន្លងមក បានធ្វើឲ្យមជ្ឈដ្នានជាច្រើនគិតថា Barcelona មិនគួរលក់ Daniel Alves ចេញនោះឡើយ។

ជាការពិតណាស់ Daniel Alves កាន់តែបង្ហាញទម្រង់លេងយ៉ាងល្អ ដោយតែងតែបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី រួមទាំងការស៊ុតបញ្ចូលទីជារឿយៗ។ ជាក់ស្ដែងណាស់ នៅក្នុងការប្រកួត Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Daniel Alves បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៣លើក ស្របពេលដែលរូបគេបានស៊ុតបាល់ ១គ្រាប់ យ៉ាងអស្ចារ្យផងដែរ។

ដោយសារសមត្ថភពរបស់កីឡាករវ័យចំណាស់ប្រេស៊ីលរូបនេះនៅតែល្អ ទើបធ្វើឲ្យក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Antonie Conte កំពុងតាមប្រមាញ់ចង់បាន Daniel Alves នៅរដូវកាលក្រោយនេះ។ យ៉ាងណា​ Alves មិនទាន់សម្រេចចិត្តយ៉ាងណានៅឡើយទេ ព្រោះកំពុងតែស្ថិតនៅក្នុងការដណ្តើមពានរង្វាន់២​ នៅឆ្នាំនេះជាមួយ Juventus រួមមាន Champion League និង Serie A ​។

មតិយោបល់