ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ កូនស្រីទោលតារាសម្ដែង ជេត បូរី បញ្ចប់ថ្នាក់វេជ្ជបណ្ឌិត យ៉ាងកាលីប

កន្លងគេដឹងត្រឹមតែថា តារាសម្ដែងលោក រាជ បូរី គ្រាន់តែមានកូនស្រីទោលយ៉ាងស្រស់ស្អាតម្នាក់តែប៉ុណ្ណោះ តែគេមិនបានដឹងថាកូនស្រីទោលរបស់លោក ទទួលបានការសិក្សាដល់កម្រិតណានោះទេ។ អ៊ីចឹងហើយទើបម្នាក់សម្ដែងការភ្ញាក់ផ្អើលនៅពេលដែលកូនស្រីរបស់លោក ស្រាប់តែបានប្រកាសថាត្រូវបញ្ចប់ផ្នែកវេជ្ជបណ្ឌិតជំនាញទូទៅ នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត ឬសាលាក្រហម ដែលជាស្ថាប័នបណ្ដុះបណ្ដាលជំនាញពេទ្យដ៏ល្បីនៅកម្ពុជា។

ក្នុងជំនួបដោយចៃដន្យក្នុងពេលកូនស្រីរបស់លោក គឺ កញ្ញា មិច ពៅម៉ូនីកា ការពារនិក្ខេបបទយ៉ាងជោគជ័យនៅសាលាក្រហម កាលពីព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០១៧ លោក ជេត បូរី បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីកូនស្រីរបស់លោក បានទទួលជោគជ័យ ក្នុងការបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតទូទៅ ក្រោយពីប្រឹងតស៊ូអស់៨ឆ្នាំ។ លោកថាកូនស្រីរបស់ដ្បិតថាខ្វះភាពកក់ក្ដៅពីម្ដាយ ក្រោយពេលលោកបែកខ្ញែកផ្លូវគ្នា ប៉ុន្តែនាងជានារីរឹងមាំ ដោយកូនស្រីរបស់លោកក្រៅពីជានិស្សិតពេទ្យដែលមានការសិក្សាម៉ត់ចត់ ក៏អាចជំនួសដៃជើងរបស់លោកនៅក្នុងគ្រួសារ ជាពិសេសគឺរឿងមុខជំនួញ តាំងពីលោកបានបង្កើតតាំងពីមុនចូលសិល្បៈផងដែរ។ លោកគ្រោងចំណាយទុនបើកគ្លីនិកឲ្យកូនស្រីក្រោយបញ្ចប់ការសិក្សា ប៉ុន្តែមកពីនាងចង់ប្រលងចូលពេទ្យរដ្ឋសិន និងចង់ធ្វើការឯកជន ឬ រៀនបន្តរកលុយអោយខ្លួនឯងសិន ទើបលោកចាំមើលជំហរកូនស្រី។

កញ្ញា ម៉ូនីកា កូនស្រីទោលលោកជេត បូរី និយាយថា នៅក្នុងឆ្នាំនេះនាងមានវ័យ២៦ឆ្នាំហើយ ដោយនាងប្រកាសថាបើការប្រលងចូលក្របខ័ណ្ឌរដ្ឋមិនជាប់ នោញនាងនឹងធ្វើការឯកជន និងរៀនបន្តជំនាញមួយប្រាវទៀតសិន ទើបឈានដល់ការបើកគ្លីនិកផ្ទាល់ខ្លួន ដើម្បីបង្កើតមុខជំនួញ៕
https://youtu.be/FrW5p39f4gs

មតិយោបល់