តាមរយៈភ្នាក់ងារសារព័ត៌មាន dailymail បានអះអាងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧ ថា មានសេចក្ដីប្រកាសថា ប្រទេសកូរ៉េខាងជើង បានអនុម័ត្តច្បាប់តម្រូវឲ្យបុរស និង ស្រ្ដី ដែលរស់នៅក្នុងប្រទេសកូរ៉េ ខាងជើង កាត់សក់តាមម៉ូដសក់ដែលកំណត់ឲ្យ ១៥ ស្ទាយ៍តែប៉ុណ្ណោះ ដើម្បីបង្ហាញពីអត្តសញ្ញាណជាជនជាតិកូរ៉េខាងជើង ។
ជាងកាត់សក់នៅក្នុងហាងមួយកន្លែង បានពន្យល់មគ្គុទេសទេសចរណ៍ថា អាជ្ញាធរនៅក្នុងតំបន់បានចេញសេចក្ដីប្រកាស ដោយលោក គីមជុងអ៊ុន តម្រូវឲ្យហាងកាត់សក់បិទរូបស្ទាយ៍ម៉ូដសក់ដែលបានកំណត់តាមច្បាប់ ក៏ប៉ុន្ដែជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺ ម៉ូដសក់ដែលបានកំណត់ឲ្យកាត់ សុទ្ធតែជាម៉ូដដែលកំពុងពេញនិយមលើសកលលោកទៅវិញ ។
ទោះបីជាស្ថិតនៅក្នុងសង្គមរបបកុម្មុយនីស្ដក៏ពិតមែនក្ដី តែចលនាមួយនេះបានជំរុញឲ្យប្រជាជនកូរ៉េខាងជើង មានអត្តសញ្ញាណជាជនជាតិផ្ទាល់ខ្លួន ជាពិសេសសង្កេតឃើញថា ក្មេងៗតូចៗនិយមម៉ូដដូចលោក ប្រធានាធិបតី គីមជុងអ៊ុន ៕
មតិយោបល់