អាមេរិកៈ តារាសម្តែងរបស់ ទូរទស្សន៍ ALF លោក Michu Meszaros អាយ៧៦ ឆ្នាំកំពុងតែស្តិតនៅក្នុងសភាពគ្រោះថ្នាក់ដល់អាយុជីវិត ក្រោយពេលលោករអិលដួលសន្លប់នៅក្នុងបន្ទប់ទឹក។
លោក Michu ជាមនុស្សប្រុសម្នាក់ នៅពីក្រោយតួរអង្គកំប្លែងរបស់ ធីវីស៊េរី ALF ដែលល្បីតាំងទសវត្ស ឆ្នាំ១៩៨០ ត្រូវបានគ្រួពេទ ទុកឲ្យជំនះនឹងជីវិតខ្លួនឯង ក្រោយពេលគាត់បានរអិលដួលសន្លប់។
យោងតាមទស្សនាវដ្តី TMZបានឲ្យដឹងថា អ្នកគ្រប់គ្រងរបស់គាត់ ឈ្មោះ Dennis Varga បានប្រទះឃើញ តារាសម្តែងប្រុស កម្ពស់ ០.៨៨ម៉ែត្រ នៅក្នុងនន្ទប់ទឹក កាលពីសប្តាហ៍មុន ហើយក៏ប្រញាប់បញ្ជួនទៅមន្តីពេទ្យ Los Angeles ។
លោក Varga រាយការណ៍នៅលើគេហទ័រថា តារាសម្តែង វ័យចំណាស់ អាយុ ៧៦រូបនេះ កំពុងទទួលការឈឺចាប់ដោយបញ្ហាសុខភាពម្យ៉ាង ក្រោយពេលគាត់មានជំងឺ ដាច់សរសរឈាមក្នុងខួរក្បាល កាលពី៨ឆ្នាំកន្លងមក។
តាមសេចក្តីរាយការណ៍មកថា លោក Michu ត្រូវបានចេញវេជ្ជបញ្ជាឲ្យតាមដាន យ៉ាងតឹងរឹងបំផុតចំពោះដំណើរការនៃជំងឺ ដែលសង្គ្រោះដោយម៉ាស៊ីនអុកស៊ីសែន មិនអាចដកចេញបានឡើយ ប្រសិនបើស្ថានភាពជំងឺមិនបានប្រសើរឡើងនោះ៕
មតិយោបល់