ភ្នំពេញៈ ខណៈនេះ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន កំពុងតែចុះឆែកឆេររកជនបរទេសដែលចូលមកស្នាក់នៅក្នុងដីឡូត៍ ភូមិគ្រឹះ មួយកន្លែងដោយខុសច្បាប់ លេខ៥៣A ផ្លូវលេខ៤៣០ ស្ថិតក្នុងខណ្ឌចំការមន។
ប្រភពឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានបាញ់ទម្លាយកញ្ចក់ចូលក្នុងភូមិគ្រឹះខាងលើនេះ ខណៈដែលម្ចាស់ផ្ទះបានចាក់សោទ្វារជាប់ បន្ទាប់មកកម្លាំងសមត្ថកិច្ចសម្រុកចូល ដើម្បីធ្វើការឆែកឆេរ។
ពាក់ព័ន្ធករណីខាងលើនេះ ខាងភ្នាក់ងារ PostNews មិនទាន់ដឹងថា មានជនជាតិអ្វីខ្លះនោះទេ។ ព័ត៌មានលំអិត ខាងភ្នាក់ងារយើងនឹងផ្សាយជូននៅពេលបន្តិចទៀតនេះ៕
មតិយោបល់