កាលពីឆ្នាំ២០១៧ តារាកំប្លែងកញ្ញា យ៉េយ៉េ ខួបយ៉ាងអធឹកអធមម្ដងនៅថ្ងៃទី៥ មករា ឆ្នាំ២០១៧ ដោយនាងប្រកាសថានោះជាថ្ងៃកំណើតរបស់នាងដែលនាងបានមើលឃើញពន្លឺថ្ងៃ។ ដោយឡែកនៅក្នុងឆ្នាំ២០១៨នេះ នាងក៏បានធ្វើខួបជាលក្ខណៈធំដុំផងដែរ តែបានធ្វើចំថ្ងៃទី២៣ មករា ដោយនាងក៏ប្រកាសថានោះជាថ្ងៃកំណើតរបស់នាងផងដែរ។ អ៊ីចឹងហើយទើបអ្នកបានចូលរួមថ្ងៃខួបរបស់នាងកាលពីឆ្នាំមានភាពច្របូកច្របល់ ដោយសារតែនាងជាម្ចាស់កម្មវិធីសុទ្ធតែបានប្រកាសថាថ្ងៃដែលនាងប្រារព្ធពិធីនេះនោះគឺជាថ្ងៃកំណើត ដែលធ្វើអោយគេមិនដឹងថារវាងថ្ងៃទាំងពីរតើថ្ងៃណាជាថ្ងៃកំណើតពិតប្រាកដ។
ក្នុងពេលឡើងប្រកាសដាក់ក្បាលមេក្រូ កញ្ញា យ៉េយ៉េ និយាយថាសប្បាយចិត្តណាស់ដែលភ្ញៀវកិត្តិយសបានបង្ហាញខ្លួនក្នុងពិធីខួបរបស់នាង ដែលមិនខុសពីផ្ដល់កិត្តិយសធ្វើអោយនាងសប្បាយចិត្ត និងមានកម្លាំងចិត្តឈរជើងនៅក្នុងសិល្បៈ។ នាងក៏នៅតែបានរំលឹកថាបានថ្ងៃប្រារព្ធខួបកំណើតនេះ អាចមានវត្តមានរបស់ម្ដាយនាងដូចពេលដែលនាងមិនទាន់បាត់បង់ គឺប្រហែលជានាងសប្បាយចិត្តខ្លាំងណាស់ ដោយសារតែថ្ងៃដែលនាងសម្រេចកាត់នំនោះគឺជាថ្ងៃដែលម្ដាយរបស់នាងឈឺចាប់ជាថ្នូរនឹងការបង្កើតបានកូនប្រុសម្នាក់ ដែលក្នុងពេលនេះបានក្លាយជាភេទទី៣ ដែលមានភាពជោគជ័យក្នុងសិល្បៈ។ ការលើកឡើងរបស់នាងបានធ្វើអោយអ្នកបានដឹងពីការកាត់នំរបស់នាងកាលពីឆ្នាំ២០១៧ ស្រឡាំងកាំងដោយសារតែមិនបានដឹងថាតើថ្ងៃណាមួយក្នុងចំណោមថ្ងៃ៥ មករា និងថ្ងៃ២៣ មករា ដែលនាងជ្រើសជាថ្ងៃធ្វើខួបកំណើតខុសគ្នានេះ មួយណាជាថ្ងៃកំណើតពិតប្រាកដ។
យ៉ាងណាមិញ ឆ្លើយតបនឹងការងឿងឆ្ងល់នេះ នាងអះអាងថាថ្ងៃ៥ មករា ឯណោះទើបជាថ្ងៃកំណើតពិតប្រាកដរបស់នាង ដែលមានន័យថាការប្រារព្ធកាលពីឆ្នាំមុនទើបចំថ្ងៃកំណើត ហើយការប្រារព្ធឆ្នាំនេះ គឺមិនចំនោះទេ ដោយសារតែនាងទើបតែដកឃ្លាបានក្រោយពីការទទួលសិល្បៈ។ នាងថាគម្រោងខួបកំណើតគឺត្រូវធ្វើអោយដូចគ្នានឹងឆ្នាំ២០១៧ ប៉ុន្តែដោយសារតែក្នុងថ្ងៃនោះការងាររបស់នាងសុទ្ធតែមានការរវល់ខ្លាំង ទើបនាងសម្រេចលើកពេលមកធ្វើនៅថ្ងៃទី២៣ មករា វិញ ដែលការពិតនោះគឺខួបកាលពីឆ្នាំមុនឯណោះទេ ដែលត្រូវចំថ្ងៃកំណើតរបស់នាង។ នៅក្នុងឆ្នាំនេះ យ៉េយ៉េ បញ្ជាក់ថាឈានដល់អាយុ២៥ឆ្នាំ ហើយការងារសិល្បៈរបស់នាងក៏ជោគជ័យដែរ បើធៀបនឹងខួបឆ្នាំមុន ដែលក្នុងពេលនោះគឺមានតារាខ្លះមិនស្គាល់ឈ្មោះនាង។
នៅក្នុងពិធីខួបកំណើតឆ្នាំនេះ ដ្បិតថានាងសម្រេចធ្វើឡើង ដោយតក់ក្រហល់ជាងមុន តែគេកត់សម្គាល់ថាមានការចូលរួមពីសំណាក់តារាសិល្បៈដែលនាងបានអញ្ជើញជាច្រើន បើទោះជាក្នុងឆ្នាំនេះ ហាក់បាត់តារាល្បីឈ្មោះច្រើននាក់ដែលធ្លាប់បង្ហាញខ្លួនកាលពីខួបនាងឆ្នាំមុន ហើយជំនួសដោយតារាល្បីផ្សេងយ៉ាងណាក៏ដោយ។ នៅក្នុងថ្ងៃនោះ គេឃើញយ៉េយ៉េ គ្រងអោយឈុតរ៉ូបចំនួន២ ដែលនាងស្លៀកថតក្នុងប៉ាណូនៅលើហ្វេសប៊ុក ដែលសំលៀកបំពាក់ទាំងពីរឈុតនោះ មានការបញ្ជាក់ថាជាការឧបត្ថម្ភដោយម្ចាស់ហាងមួយ៕
មតិយោបល់