ស្ទើរមិនជឿត្រចៀកនោះទេ ក្នុងពេលដែលលោក សន សុវណ្ណារ៉ា ហៅMC សុវណ្ណារ៉ា ដែលត្រូវគេស្គាល់ថាជាអតីតប្រុសស្អាតអន្តរជាតិក្នុងការប្រកួតនៅប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៣ ទម្លាយអោយដឹងថាក្រោយពេលលោកបានប្រឡងជាប់ភ្លាម គឺមានកំពូលឧកញ៉ាល្បីឈ្មោះម្នាក់នៅកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមួយប្រជែងគ្នាជះលុយ ជាថ្នូរនឹងអោយលោកទទួលយកស្នេហាភេទដូចគ្នាដោយលួចលាក់។ ការទម្លាយរបស់លោក ធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពេលកន្លងមកគេធ្លាប់តែអ្នកមានសម្បូរទ្រព្យចំណាយជះលុយអោយតារាស្រី តែពេលនេះបែរជាមានដំណឹងមន្ត្រីជាន់ខ្ពស់សម្បូរទ្រព្យ និងល្បីឈ្មោះនៅកម្ពុជាជះលុយអោយតារាប្រុសវិញ។
លោក សុវណ្ណារ៉ា បានទម្លាយអោយដឹងថាពីរឿងនេះថា ក្រោយពេលដែលលោកប្រលងជាប់ជាប្រុសស្អាតតំណាងកម្ពុជានៅក្នុងប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៣ ឧកញ៉ាដែលត្រូវគេស្គាល់ថាជាកំពូលមហាសេដ្ឋីម្នាក់នោះ បានប្រើអំណាចបង្ខំអោយលោកទទួលយកស្នេហាភេទដូចគ្នាតែម្ដង ដោយអោយអង្គរក្សចាប់លោកទៅរស់នៅក្នុងភូមិគ្រឹះមួយ ហើយដោយសារតែខ្លាចលោកគេចចេញពីស្នេហាភេទដូចគ្នា ក៏បញ្ជាអោយគេបញ្ជូនលោកទៅរស់នៅសហរដ្ឋអាមេរិក ហើយចំណាយពេលឡើងចុះទៅជួយលោកនៅអាមេរិកជំនួសវិញ។
លោកថាជីវិតលើទឹកដីអាមេរិករយៈពេលជាង៦ខែនៅក្នុងពេលនោះ មុនខុសពីជាប់គុកទេ ដោយសារតែឧកញ៉ាដែលគ្រាន់តែបង្ហើបពីតួនាទីក៏មានមនុស្សទូទាំងប្រទេសស្គាល់ច្បាស់ម្នាក់នោះ បិទសិទ្ធិមិនអោយលោកចេញក្រៅផ្ទះ និងហាមសូម្បីតែទាក់ទងជាមួយម្ដាយ និងបងប្អូន ព្រោះខ្លាចថាលោកពាក់ព័ន្ធប្រុសផ្សេង។ លោកសុវណ្ណារ៉ា បន្តថា ឧកញ៉ានោះជះលុយអោយលោកច្រើនណាស់ ចង់បានអីបានហ្នឹង តែជីវិតមិនខុសពីធ្លាក់នរកនោះទេ ដោយសារតែភរិយារបស់លោកឧកញ៉ានោះ ក៏ខលមកលោក ហើយលោកខ្លួនឯងទៀតសោត ទៅណាមួយជំហានក៏មានអង្គរក្ស និងដាក់ប្រព័ន្ធតាមដានលោកមិនខុសពីអ្នកជាប់គុកនិយោបាយ។
លោកថាក្នុងពេលមិនទាន់មានលុយលោកចង់បានលុយខ្លាំងណាស់ ប៉ុន្តែដល់ពេលបានហើយ គឺនរកជាគ្នា ទើបលោកសម្រេចចិត្តសុំបែក ដោយលោកព្យាយាមសម្លាប់ខ្លួនម្ដងជា២ដងព្រោះតែលោកឧកញ៉ានោះមិនព្រមដោះលែងនោះផង។
អ៉ីចឹងហើយទើបជាមូលហេតុដែលលោកចាប់ផ្ដើមលែងស្រឡាញ់រូបរាងស្រស់សង្ហារ ហើយគិតតែពិបាកចិត្តញាំៗ រហូតក្លាយជាធាត់កំប៉េងកំប៉ោង ដោយលោកបានចាត់ទុកថាក្នុងពេលមិនទាន់ត្រឡប់មកកម្ពុជាគឺលោកឡើងគីឡូអាក្រក់ខ្លាំងជាងនេះឆ្ងាយណាស់ ដោយសារតែចង់ធ្វើអោយខូចរាងកុំអោយលោកឧកញ៉ានោះបន្តស្រឡាញ់។ លោកថាជីវិតរបស់លោកមិនខុសពីចុះទឹកក្រពើឡើងលើខ្លានោះទេ ដោយសារតែក្រោយពេលធាត់ធ្វើអោយឧកញ៉ាលែងស្រឡាញ់ ឈានដល់ការដោះលែងហើយអនុញ្ញាតអោយត្រឡប់មកកម្ពុជា ស្រាប់តែមានមន្ត្រីជាន់ខ្ពស់ដែលមានឥទ្ធិពលម្នាក់ផ្សេងទៀតប្រើអំណាចមកបង្ខំអោយលោកទទួលយកស្នេហាភេទដូចគ្នាជាថ្មីទៀត។
ការលើកឡើងរបស់លោក សុវណ្ណារ៉ា បើអ្នកណាស្ដាប់ហើយមិនមានការភ្ញាក់ផ្អើលទើបជារឿងចម្លែក។ លោកបន្តថា មន្ត្រីដ៏មានឥទ្ធិពលនោះ បើទោះជាឃើញរូបរាងលោកធាត់មិនស្អាតដូចពេលប្រឡងថ្មីៗក៏ដោយ ក៏តាមដល់ថ្នាក់ក្លាយជារឿងគំរាមដល់ជីវិត អ៉ីចឹងហើយទើបលោកទទួលយកសម្ពាធនោះមួយរយៈ តែទីបំផុត គឺមិនខុសពីចុះនរកជាងកាលជាមួយលោកឧកញ៉ាមុនទៅទៀត ដោយសារតែលោកមន្ត្រីធំ ហាមតាំងពីរាប់អានមិត្តភក្តិ និងសូម្បីតែចេញពីខុនដូទៅសួរសុខទុក្ខម្ដាយ ក៏តាមឆ្គកពីក្រោយលើសពីអ្នកទោសទៅទៀត។
លោកថាជីវិតរបស់លោកមានរឿងចម្លែកណាស់ ដោយសារតែជំពប់តែរឿងអ្នកមានអំណាចមកស្រឡាញ់ភេទដូចគ្នា ហើយក្រោយពេលបង្ខំចិត្តទទួលយកទំនាក់ទំនងនោះ គឺបិទសិទ្ធិបិទសេរីភាព ធ្វើអោយលោកលែងចង់មានខុនដូ លែងចង់លុយឡាន និងរបស់របរដែលបានផ្ដល់អោយ។ លោកថាលោកមន្ត្រីជាន់ខ្ពស់ទើបតែដោះលោកប្រមាណជាកន្លះឆ្នាំចុងក្រោយប៉ុណ្ណោះ តែក៏នៅតែខកមកម្ដងៗ ជាក់ស្ដែងកាលពីលោកធ្វើខួបថ្ងៃទី២០ តុលា គឺមន្ត្រីម្នាក់នោះបានយកចិញ្ចៀនពេជ្រតម្លៃជាង១ម៉ឺនដុល្លារមកលោក បើទោះជាឈប់ពាក់ព័ន្ធនឹងលោកទៅហើយ។ លោកបានបន្តថាលោកតែងតែសួរមនុស្សទាំង២នោះ ហេតុអ្វីមនុស្សប្រុសស្អាតៗមិនស្រឡាញ់ ហើយមកស្រឡាញ់រូបលោក តែចម្លើយខ្លី គឺអ្នកទាំងពីរប្រាប់ថាលោកមាននិស្ស័យធ្វើអោយពួកគេហ៊ានដល់ថ្នាក់លែងប្រពន្ធស្របច្បាប់ អោយតែលោកទទួលយកចំណងស្នេហ៍ភេទដូចគ្នា។
ការទម្លាយរបស់លោកធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលលោកបង្ហើបថានៅក្នុងពិភពសិល្បៈមិនមែនមានតែលោកម្នាក់តែដែលត្រូវអ្នកមាន និងអ្នកមានឥទ្ធិពលដែលស្រឡាញ់ភេទដូចគ្នាលាក់មុខ ប្រើអំណាចបង្ខំមិនខុសពីលោកគ្រាមុន។ មកសព្វថ្ងៃលោកថាបើទោះជាគ្មានផ្ទះ គ្មានខុនដូ ក្រោមការផ្ដល់អោយដោយឧកញ៉ា និងមន្ត្រីជាន់ខ្ពស់ម្នាក់នោះ ក៏ជីវិតមានន័យនោះដែរ ដោយសារតែលោកមានឱកាសបានចេញរកស៊ី និងបង្ហាញខ្លួនក្នុងសិល្បៈជាថ្មី។ លោកក៏ជាអ្នករៀបចំកម្មវិធីតូចធំ ដោយមានឆាក ភ្លើង ភ្លេង និងមានក្រុមពិធីការខ្លួនឯង ក្រោយពីទទួលបានដើមទុនដែលបន្សល់ពីការសុំចែកផ្លូវពីស្នេហាភេទដូចគ្នានោះផងដែរ៕















មតិយោបល់