ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ដាយរបស់ Bruno Mars ទទួលមរណៈភាព

​នៅ​ពេល​ថ្មីៗ​នេះ​មក​ដែរ យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា បាន​ចុះ​បង្ហាញ ឲ្យដឹងថា អ្នកតំណាង​តារាចម្រៀង Bruno Mars បានបង្ហាញ​ព័ត៌មាន​ថា ម្តាយ​របស់​តារាចម្រៀង​រូបនេះ​បាន​ស្លាប់​ដោយសារ​ជំងឺ​ប៉ោង​ស​សៃឈាម​ក្នុង​ខួរ កាលពី​ថ្ងៃ សៅរ៍ កន្លងមកនេះ​។​អ្នកស្រី Hernandez បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​គេ​សង្ស័យថា ក៏​មាន​ជំងឺ​គាំងបេះដូង​ដែល​វាយប្រហារ​លើ​ជីវិត​របស់​គាត់ នៅ Hawaii កាលពី​ថ្ងៃ សុក្រ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Queens Medical Center នៅ Honolulu ។​

​ម្តាយ​របស់​តារាចម្រៀង ទទួលបាន​ពានរង្វាន់ ពី Grammy បាន​លាចាក​លោក​នេះ​នៅក្នុង​អាយុ ៥៥ ឆ្នាំ ដោយ​ចាកចោល​កូន​ទាំ​អ ៦ មានកូន​ប្រុស​២ នាក់ ដោយ​ក្នុង​នោះ​តារាចម្រៀង Bruno និង Eric កូនស្រី ៤ នាក់ ឈ្មោះ Presley , Tahiti , Tiara និង Jamie​។ ម្តាយ​របស់​តារាចម្រៀង Bruno បាន​លែងលះ​ជាមួយនឹង​ប្តី ឈ្មោះ Peter Hernandez ដែល​មាន​សញ្ជាតិ​ជា Puerto Rico និង Israel​។​

​ស្ថានភាព​របស់​អ្នកស្រី Bernadette ត្រូវបាន​គេ​រាយការណ៍​ឲ្យដឹងថា ជា​លើកដំបូង កាសែត Star បាន​ចុះ​ឲ្យដឹងថា ស្ថានភាព​អ្នកស្រី​ស្ថិតក្នុង​ស្ថានភាព​មួយ​ធ្ងន់ធ្ងរ ខណ:ពេល​ដែល​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​។ Bernadette ខណ:​ដែល​នៅ​មន្ទីរពេទ្យ បាន​ទទួល​ការថែទាំ​ពី​ខាង​មន្ទីរពេទ្យ និង​ចៅៗ​របស់​ខ្លួន​យ៉ាង​យកចិត្តទុកដាក់​។​ដោយ​ប្រាប់​ខាង​ទស្សនា​វ​ដ្តី ជាមួយនឹង​បញ្ហា​នេះ​ពួកគេ​នឹង​ពិភាក្សាគ្នា ត្រូវ​ធ្វើ​អ្វី​នៅពេល​បន្ទាប់​។​

​មិន​ត្រឹម​ជា​តារា​ចម្រៀង​ដែល​មាន​ទេព្យកោសល្យ Bruno ក៏​ស្រលាញ់​ម្តាយ​ខ្លាំង​ណាស់​ដែរ​។ ដោយ​ធ្លាប់​បាន​និយាយ​ពាក្យ​ទៅកាន់​ម្តាយ​ថា ខ្ញុំ​ស្រលាញ់​ម៉ាក់ ។​ជាមួយនឹង​គ្នា​នេះដែរ នៅលើ​ស្នា​របស់​តារាចម្រៀង Bruno ទាំង​ទ្វេ ក៏​មាន​សាក់​ឈ្មោះ​ម្តាយ​ផងដែរ​៕​
//i1272.photobucket.com/albums/y389/domneng/3D/130603starb1-eb843_zps1ffffdcd.jpg
//i1272.photobucket.com/albums/y389/domneng/3D/130603starb2-eb843_zpseb2b4e83.jpg
//i1272.photobucket.com/albums/y389/domneng/3D/130603starb3-eb843_zps828171da.jpg
//i1272.photobucket.com/albums/y389/domneng/3D/130603starb4-eb843_zps553e42ac.jpg

មតិយោបល់